អត្ថប្រយោជន៍នៃបន្លែផ្ទីចំពោះសុខភាព ដែលមនុស្សមួយចំនួនតែងមើលរំលង

ជានិច្ចកាលចាស់ៗតែងតែបង្ខំឲ្យក្មេងៗញុំាស្លឹកផ្ទីឲ្យបានច្រើនព្រោះវានាំឲ្យត្រជាក់ក្នុង។ ក្រៅពីនេះ តាមពិតទៅបន្លែផ្ទីមានអត្ថប្រយោជន៍ផ្សេងៗទៀតជាច្រើនចំពោះសុខភាពដែលអ្នករាល់គ្នាតែងមើលរំលងដែលអត្ថប្រយោជន៍ទាំងនោះរួមមានដូចជា៖

Unnamed

១.សម្បូរទៅដោយ Tocotrienols

Tocotrienols គឺជាប្រភេទ Vitamin E ដែលជួយកាត់បន្ថយកម្រិតជាតិកូឡេស្តូរ៉ុល និង ប្រឈមនឹងជម្ងឺបេះដូង។ បើយោងទៅតាមការសិក្សាបានឲ្យដឹងថាសារធាតុ Tocotrienols ដែលមាននៅក្នុងស្លឹកផ្ទីគឺអាចជួយការពាររាងកាយពីរាល់បញ្ហាទាំងអស់នោះបាន។

13891829_1121626807883969_1314780848855749251_n

២.កាត់បន្ថយហានិភ័យដាច់សរសៃឈាមខួរក្បាល

ស្លឹកផ្ទីសម្បូរទៅដោយប៉ូតាស្យូមដែលជំនួយរាងកាយក្នុងការដឹកនាំខ្យល់អុកស៊ីសែនទៅកាន់ខួរក្បាលឲ្យដំណើរការបានល្អជាងមុន។ ហើយវាថែមទាំងជួយពង្រឹងសមត្ថភាពខួរក្បាលឲ្យកាន់តែប្រសើរថែមទៀតផង។

Shot Of A Young Businesswoman Experiencing A Stressful Day At Work

៣.បញ្ចុះសម្ពាធឈាម


មិនត្រឹមតែសម្បូរនូវជាតិប៉ូតាស្យូមនោះទេ ស្លឹកផ្ទីក៏ផ្ទុកទៅដោយជាតិម៉ាញ៉េស្យូមដែលសម្រួលដល់ដំណើរសម្ពាធឈាម និង ការពាររាងកាយពីជម្ងឺបេះដូងផងដែរ។ ក្រៅពីនេះ ជាតិម៉ាញ៉េស្យូមក៏អាចផ្តល់នូវអត្ថប្រយោជន៍ផ្សេងទៀតរួមមានជំនួយកម្លាំង សម្រួលអារម្មណ៍ និង កាត់បន្ថយការឈឺចុកចាប់ផ្សេងៗ។

4

៤.សម្រួលប្រព័ន្ធរំលាយអាហារ

ស្លឹកផ្ទីសម្បូរនូវសារធាតុ Fiber ដែលធ្វើឲ្យប្រព័ន្ធរំលាយអាហារដំណើរការបានល្អ និង ងាយស្រួលក្នុងការបន្ទោរបង់។

5

៥.សម្បូរទៅដោយជាតិដែក

មិនខុសពីត្រកួនប៉ុន្មានទេ ស្លឹកផ្ទីក៏សម្បូរទៅដោយជាតិដែកផងដែរដែលស័ក្តិសមបំផុតសម្រាប់អ្នកដែលខ្វះជាតិដែកបរិភោគជាប្រចាំ៕

6

ប្រភព ៖ បរទេស