ហ្វេន​ “បឹងអតីត” សប្បាយចិត្តពេលដឹងរឿងនេះ…

កាលពីពេលថ្មីៗនេះ ផេកផ្លូវការរបស់អ្នកនិពន្ធ ល្បីឈ្មោះម៉ីសន សុធារី បានបង្ហោះថា៖

ក្រុមការងារ​ MST Digital មាន​ក្តីសោមនស្សដែលទទួលបាន​សិទ្ធិ​ចេញផ្សាយ​ប្រលោមលោក "បឹងអតីត" ជាចំណងជើង​លក់ដាច់ជាងគេរបស់ "តម្រា"។

នេះជាប្រលោមលោកប្រភេទអាថ៌កំបាំងដ៏ទាក់ទាញសម្រាប់យុវវ័យ បរិយាយអំពីបឹងមួយ ត្រូវបាន​បោះបង់ចោល មិនហ៊ានទៅក្បែរដោយសារតែអ្នកស្រុកជឿពាក្យចចាមអារ៉ាម។

​នេះជាស្នាដៃ​រួមគ្នា​រវាង អ្នកនិពន្ធ ឆោម សុពៅ និង លោក ស៊ុយ លីនប៉ាវ

ជាអ្នកនិពន្ធដ៏មាន​ទឹកដៃក្នុងការប្រើពាក្យពេចន៍រវោហា ផ្ចា.ញ់ផ្ចា.ល់ បែបយុវវ័យ អានមិនធុញទ្រាន់។

Version ថ្មីសម្រួលបន្ថែមនឹង​ចេញផ្សាយ​ឆាប់ៗនេះលើ meysansotheary.com


1

777

65166559_2390942011183064_5690439918937964544_n

គួរបញ្ជាក់ផងដែរថា សៀវភៅបឹងអតីត កាលពីចេញផ្សាយក្នុងពេលថ្មីៗ ដោយគ្រឹះស្ថាន តម្រា គឺទទួលបានការគាំទ្រសម្បើមណាស់។  យ៉ាងណាសូមរង់ចាំអានសៀវភៅ  "បឹងអតីត" ច្បាប់កែសម្រួលថ្មីទាំងអស់គ្នា៕