តោះ! មកស្វែងយល់ពីឥទ្ធិពលគ្រឿងញៀនមកលើខួរក្បាលរបស់មនុស្សយើង

ខួរក្បាលគឺជាសរីរាង្គដ៏សាំញុំាបំផុតរបស់មនុស្ស ដែលវាមានទម្ងន់ប្រហែល៣ផោន និង មាននាទីទទួលខុសត្រូវទៅលើសកម្មភាពគ្រប់យ៉ាងរបស់មនុស្សដោយរួមមានទាំងការដកដង្ហើម ការគិត និង ពិចារណាទៅលើអ្វីផ្សេងៗ។

2

ជាទូទៅ ខួរក្បាលគឺធ្វើការដូចជាកុំព្យូទ័រដោយមានណឺរ៉ូនជាអ្នកដឹកនាំព័ត៌មានទៅកាន់ខូរក្បាលដើម្បីបកស្រាយ។ ដូច្នេះប្រសិនបើមានការប៉ះទង្គិច ឬ ខូចខាតជាយថាហេតុដោយប្រការណាមួយនោះ ខួរក្បាលរបស់មនុស្សនឹងមានភាពចុះខ្សោយទៅតាមហ្នឹងដែរ។

3

ជាពិសេស គ្រឿងញៀនដូចជាកញ្ជា និង ហេរ៉ូអ៊ីនអាចមានផលប៉ះពាល់ទៅដល់ការដឹកជញ្ជូនព័ត៌មាននៃណឺរ៉ូន។ ហើយពពួកគ្រឿងញៀនទាំងនោះបានផ្តល់ភាពសប្បាយរីករាយដែលនាំឲ្យអ្នកប្រើប្រាស់ប្រើហើយចង់ប្រើទៀត។ យ៉ាងណាមិញ វាបានផ្តល់នូវផលប៉ះពាល់ផ្សេងៗទៀតដល់សកម្មភាពខួរក្បាលរួមមាន៖

4


•ចង្វាក់បេះដូងលោតខុសចង្វាក់

•ប៉ះពាល់ដល់ញាណទាំង៥

•ពិបាកក្នុងការផ្ចង់អារម្មណ៍ និង ដោះស្រាយបញ្ហា

•ធ្វើសកម្មភាពយឺតៗ

•ងងុយគេងឬអស់កម្លាំង

•កើតមានជម្ងឺផ្លូវចិត្ត៕

5

ប្រភព ៖ បរទេស