វិធីបន្ថែមធាតុទាំង៥ នៅក្នុងរាងកាយ ឱ្យជួបតែជោគសំណាងល្អ

នេះ​បើ​តាម​វិទ្យាសាស្ត្រ​ចិន​បុរាណ (ធាតុតាមឆ្នាំកំណើត) ធាតុសំខាន់ៗទាំងអស់ចែកចេញជា៥គឺ ធាតុឈើ ធាតុភ្លើង ធាតុផែនដី ធាតុមាស និងធាតុទឹក អាស្រ័យទៅតាមថ្ងៃខែឆ្នាំកំណើត។ សម្រាប់ម្នាក់ដែលចង់ឱ្យតុល្យភាពធាតុផ្ទាល់ខ្លួន គួរតែរកវិធីបន្ថយបញ្ហា ដោយការបន្ថែមធាតុនៅក្នុងខ្លួន ដោយការប្រើពណ៌តាមធាតុ និងការធ្វើបុណ្យឱ្យបានត្រឹមត្រូវផងដែរ។

ដូច្នេះចង់ដឹងថា ធាតុ នីមួយៗ ត្រូវប្រើពណ៌ណា ​គួរ​ធ្វើ​បុណ្យ​ដើម្បី​លើក​រាសី​ដោយ​របៀប​ណា​ តោះ​ទៅ​មើល​ចម្លើយខាងក្រោមនេះ ៖

650_dc4ed575 B84c 47d9 B26f F54a27afdb8d

១. ធាតុឈើ

វិធីពង្រឹងធាតុឈើ គួរតែប្រើពណ៌បៃតង ហើយត្បូងគួរតែជាត្បូងបៃតង ឬមរកត។ គួរ​ធ្វើ​បុណ្យ​ដោយការប្រើវិធីដេកក្នុង​មឈូសរំដោះគ្រោះ ឬបរិច្ចាកមឈូសដល់អ្នកស្លាប់ទីទាល់ខ្វះខាត និងជាការបរិច្ចាគសៀវភៅ។

Is Wood An Element

២. ធាតុភ្លើង

វិធីសាស្ត្រពង្រឹងធាតុភ្លើង គឺត្រូវប្រើពណ៌ឆើតៗ ដិតៗ ដូចជា ក្រហម ទឹកក្រូច ជាដើម។ ត្បូងដែលប្រើគួរតែជាត្បូងទទឹមពណ៌ក្រហម ត្បូងកណ្តៀងក្រហម ។ ការធ្វើបុណ្យ គួរតែធ្វើកុសលទាក់ទងនឹងភ្លើង ដូចជា​ការ​ថ្វាយ​ទៀន​ព្រះវស្សា ការ​ថ្វាយ​អំពូល​ភ្លើង ឬចាក់​គោមជាដើម។​

Need Enthusiasm In Life Access The Power Of The Fire Element Learn How Picture


៣. ធាតុដី

វិធីបន្ថែមធាតុដី គួរតែប្រើពណ៌ក្រែម លឿង និងត្នោត។ ឯត្បូងដែលប្រើគួរតែជាត្បូងពណ៌លឿង។ ការធ្វើបុណ្យគួរ​ធ្វើ​បុណ្យ​ដោយ​បរិច្ចាគ​ដី​ដល់​វត្ត ធ្វើបុណ្យកឋិនទាន និងប្រក់ដំបូលជាដើម។

Bud Nature Soil Earth Spring New Beginning Engine

៤. ធាតុមាស

វិធីសាស្រ្តបន្ថែមមាស បើ​ពាក់​មាស​នឹង​ជួយ​ឱ្យកាន់តែមាន​សំណាង​ល្អ​ ប៉ុន្តែវាគួរតែត្រូវបានពាក់ក្នុងកម្រិតមធ្យមសមរម្យមិនមែនពាក់ជ្រែកខ្លួនឡើយ។ ការធ្វើបុណ្យ គួរ​ធ្វើ​បុណ្យ​ដោយ​ការ​ចាក់​ទឹក​លាងសម្អាតព្រះពុទ្ធ​រូប ថ្វាយបង្គំព្រះពុទ្ធរូបមាស ឬបិទសន្លឹកមាស។

Fd1069938e68bb82aa604f10704a0130

៥. ធាតុទឹក

វិធីសាស្រ្តបំពេញបន្ថែមធាតុទឹក របស់របរប្រើប្រាស់ផ្ទាល់ខ្លួន គួរតែមានពណ៌ត្រជាក់ ដូចជាពណ៌ខៀវ ពណ៌ផ្ទៃមេឃ ព៌ណខ្មៅ។ គួរធ្វើបុណ្យទានជាមួយនឹងការប្រគេនទឹក ទឹកដោះគោ ឬបរិច្ចាគឈាមជាដើម៕

Dx9xz2 3022bec7 36bd 4f0d B133 B22b0f754c02