គន្លឹះហុងស៊ុយ ទាក់ទាញទ្រព្យសម្បត្តិហូរចូលក្នុងផ្ទះ (2022)

ហុងស៊ុយ គឺជាជំនឿក្នុងការរចនា និងតុបតែងផ្ទះជាមួយវត្ថុនិងទីតាំងដែលមានតុល្យភាពរវាងគ្នាទៅវិញទៅមក។ ការអនុវត្តហុងស៊ុយរបស់ចិនគឺដើម្បីបង្កើតថាមពលធម្មជាតិដើម្បីទាក់ទាញអ្វីៗជាច្រើនដូចជាទ្រព្យសម្បត្តិ និង ភាពបរិបូរណ៍ទៅក្នុងផ្ទះរបស់អ្នក។

ខាងក្រោមនេះគឺជាគន្លឹះហុងស៊ុយដើម្បីទាក់ទាញទ្រព្យសម្បត្តិហូរចូលក្នុងផ្ទះ នៅក្នុងឆ្នាំ2022៖

A

១.តុបតែងផ្ទះរបស់អ្នកជាមួយនឹងប្រភពទឹក

ដើម្បីអញ្ជើញសំណាងចូលផ្ទះអ្នកត្រូវបន្ថែមប្រភពទឹក ព្រោះវាបញ្ចូលធាតុមួយក្នុងចំណោមធាតុទាំងប្រាំរបស់ហុងស៊ុយដែលជាទឹក។ ខណៈពេលដែលទឹកមានអត្ថន័យផ្សេងៗគ្នាដូចជាការអញ្ជើញប្រាជ្ញា តំណាងឱ្យភាពរុងរឿង និង ទ្រព្យសម្បត្តិពេញលេញ។

B

២.បន្ថែមរូបសំណាក Zodiac Tiger


សត្វក្នុងឆ្នាំចិនដែលគេកំណត់គឺខ្លាតំណាងឱ្យទ្រព្យសម្បត្តិ ដូច្នេះការបន្ថែមរូបសំណាករបស់វាទៅក្នុងផ្ទះរបស់អ្នកអាចជួយទាក់ទាញសំណាងបាន។

C

៣.បង្កើតចានវិបុលភាព

គ្រឿងតុបតែងមួយដែលអ្នកអាចបន្ថែមចូលក្នុងផ្ទះរបស់អ្នកគឺចានវិបុលភាព។ ដោយចាននេះផ្ទុកនូវវត្ថុផ្សេងៗគ្នាដែលត្រូវបានរចនាឡើងដើម្បីទាក់ទាញទ្រព្យសម្បត្តិ។ ជាទូទៅ ចានទាំងនេះមានកាក់ចិន ថ្មលាបពណ៌ដូចមាស រូបបដិមាព្រះពុទ្ធតូចជាដើម៕

D

ប្រភព៖ បរទេស