ធ្លាប់ឆ្ងល់អត់ថា សាឡាដមានអត្ថប្រយោជន៍អ្វីខ្លះ បានជាពេញនិយមម្ល៉េះ?

មនុស្សជាច្រើនដឹងថាការញុំាសាឡាដអាចជាជម្រើសដែលមានសុខភាពល្អ ជាពិសេសប្រសិនបើអ្នកផ្តោតលើការញ៉ាំដើម្បីរាងស្អាត។ ប៉ុន្តែតើអ្វីទៅដែលធ្វើឱ្យការទទួលទានសាឡាដមានអត្ថប្រយោជន៍ខ្លាំងដល់សុខភាព?

ខាងក្រោមនេះគឺជាអត្ថប្រយោជន៍ដ៍អស្ចារ្យរបស់សាឡាដចំពោះសុខភាពនិងរាងកាយ

A

១.សាឡាដសុខភាពជួយឱ្យអ្នកទទួលបានផ្លែឈើនិងបន្លែគ្រប់គ្រាន់

មនុស្សមួយចំនួនមិនបានទទួលទានផ្លែឈើ និងបន្លែឱ្យបានគ្រប់គ្រាន់ ដើម្បីរក្សារបបអាហារដែលមានសុខភាពល្អនោះទេ។ ដូច្នេះការទទួលទានសាឡាដស្រស់ជារៀងរាល់ថ្ងៃអាចធ្វើឱ្យមានភាពងាយស្រួលក្នុងការទទួលបានរាល់ជីវជាតិ សារធាតុរ៉ែ និងប្រូតេអ៊ីនដែលរាងកាយអ្នកត្រូវការ។

B

២.សាឡាត់បន្លែ និងផ្លែឈើសម្បូរទៅដោយជាតិសរសៃ

ជាតិសរសៃគឺសារជាតិដ៏អស្ចារ្យ ព្រោះវាជួយឱ្យអ្នកមានអារម្មណ៍ឆ្អែតបានយូរ និងអាចផ្តល់អត្ថប្រយោជន៍ជាច្រើនដល់សុខភាព។ឧទាហរណ៍ របបអាហារសម្បូរជាតិសរសៃអាចជួយសម្រួល និងការពារការទល់លាមក ក៏ដូចជាបន្ថយកូឡេស្តេរ៉ុលជាដើម។ វាក៏ជួយក្នុងការរក្សាទម្ងន់រាងកាយឱ្យមានសុខភាពល្អ ដែលកាត់បន្ថយហានិភ័យនៃការវិវត្តទៅជាជំងឺបេះដូង និងជំងឺទឹកនោមផ្អែមជាដើម។

C

៣.សាឡាដដែលមានសុខភាពល្អកាត់បន្ថយការប្រើប្រាស់កាឡូរី


សម្រាប់អ្នកដែលចាប់អារម្មណ៍ក្នុងការសម្រកទម្ងន់ ការបន្ថែមសាឡាដដែលមានសុខភាពល្អទៅគ្រប់អាហារអាចជាវិធីដ៏ល្អ ព្រោះវាជួយឱ្យអ្នកមានអារម្មណ៍ឆ្អែត និងកាត់បន្ថយនូវការប្រើប្រាស់កាឡូរី។

D

៤.អ្នកនឹងទទួលបានខ្លាញ់ល្អ

ខណៈពេលដែលគ្រឿងផ្សំសាឡាដអាចមានជាតិខ្លាញ់ ដែលភាគច្រើនពួកវាមាននៅក្នុងរបបអាហារដូចជាសាច់។ ឧទាហរណ៍ ប្រេងអូលីវ គ្រាប់ និងផ្លែបឺរ សុទ្ធតែមានជាតិខ្លាញ់។ ដោយវាមិនត្រឹមតែជួយឱ្យអ្នកមានអារម្មណ៍ស្កប់ស្កល់ប៉ុណ្ណោះទេ ប៉ុន្តែពួកគេក៏ធ្វើអោយរាងកាយរបស់អ្នកអាចស្រូបយកសារធាតុចិញ្ចឹមសំខាន់ៗផ្សេងទៀតដែលមាននៅក្នុងផ្លែឈើ និងបន្លែកាន់តែមានប្រសិទ្ធភាពផងដែរ។

E

៥.សាឡាដផ្តល់នូវសារជាតិទឹក

មនុស្សមួយចំនួនមានការភ្ញាក់ផ្អើលពេលឮថា បន្លែ និងផ្លែឈើគឺជាប្រភពទឹកដ៏អស្ចារ្យ។ ជាការពិត ឪឡឹក និងផ្លែស្ត្របឺរីមានទឹកប្រហែល 92 ភាគរយ ខណៈដែលត្រសក់ និងសាឡាត់មួយចំនួនមានទឹក 96 ភាគរយ។ ការទទួលទានបន្លែ និងផ្លែឈើចម្រុះគ្នា នឹងមានជាតិទឹកខ្ពស់ អាចជួយឱ្យអ្នករក្សាជាតិទឹកបាន ទោះបីជាអ្នកគ្មានឱកាសផឹកទឹកមួយកែវក៏ដោយ៕

F

ប្រភព៖ https://www.circle-cafe.com/blog/benefits-of-eating-salads-in-dubai/