សាកល្បងរើសយកថូមួយ នោះអ្នកនឹងដឹងពីអត្តចរិកពិតប្រាកដរបស់ខ្លួន

តោះសាករើសយកថូដែលអ្នកពេញចិត្តមួយ ហើយចាំមើលចម្លើយថាអ្នកជាមនុស្សដែលមានអត្តចរិកបែបណា? តោះបើរើសហើយទៅមើលលទ្ធផលទាំងអស់គ្នា!

Photo_2022 07 03_14 04 22

A.ជាមនុស្សមានចំណេះដឹង និងប្រាជ្ញា

ថូមូលគឺជានិមិត្តសញ្ញានៃព្រះច័ន្ទ ហើយព្រះច័ន្ទគឺជានិមិត្តសញ្ញានៃភាពវៃឆ្លាត។ ប្រសិនបើអ្នកជ្រើសរើសយកថូមូលនេះ អ្នកគឺជាប្រភេទមនុស្សដែលមានចំណេះដឹង និងប្រាជ្ញាខ្ពស់ ។ អ្នកក៏ជាមនុស្សដែលដឹងព័ត៌មានច្រើនផងដែរ។

B.ជាមនុស្សពូកែបង្កើតយុទ្ធសាស្ត្រជីវិត

ថូBនេះគឺជានិមិត្តសញ្ញានៃដាវ ហើយដាវតំណាងឱ្យអាវុធប្រយុទ្ធ។ ប្រសិនបើអ្នកជ្រើសរើសថូមួយនេះ អ្នកគឺជាប្រភេទមនុស្សដែលពូកែរៀបយុទ្ធសាស្រ្តនៃជីវិត និងវិធីនៃការគិត។ ហើយជាធ្មតាអ្នកតែងតែរៀបផែនការដើម្បីផ្លាស់ប្តូរជីវិតរបស់អ្នកទៅតាមអ្វីដែលអ្នកចង់បាន និងដើម្បីបំពេញបំណងប្រាថ្នារបស់ អ្នក។


C.ជាមនុស្សចូលចិត្តសាងគុណធម៌ និងសេចក្តីល្អចំពោះអ្នកដទៃ

ថូដែលមានរាងដូចដំណក់ទឹកនេះគឺតំណាងឱ្យទឹកភ្នែក និងអារម្មណ៍របស់មនុស្ស។ ប្រសិនបើអ្នកជ្រើសរើសថូនេះ អ្នកគឺជាប្រភេទមនុស្សដែលចូលចិត្តធ្វើអំពើសប្បុរស និងមានក្តីអាណិតដល់អ្នកដទៃ។ ថ្វីត្បិតតែអ្នកចូលចិត្តប្រើពាក្យគំរោះគំរើយបន្តិចមែន តែពាក្យដែលអ្នកនិយាយគឺសុទ្ធតែជាពាក្យពិតចេញពីចិត្ត។

D.ជាមនុស្សដែលមានការប្តេជ្ញាចិត្តខ្ពស់

ថូDនេះគឺតំណាងឱ្យតម្លៃ និងការប្តេជ្ញាចិត្ត។ ប្រសិនបើអ្នកជ្រើសរើសថូនេះ អ្នកគឺជាប្រភេទមនុស្សដែលមានការប្តេជ្ញាចិត្តខ្ពស់ ហើយបើទោះបីជាការប្តេជ្ញាចិត្តរបស់អ្នកពេលខ្លះមិនសមហេតុផលសម្រាប់អ្នកដទៃក៏ដោយ តែអ្នកតែងតែមិនខ្វល់ពីសំដីអ្នកទៃនោះឡើយ៕

ប្រភព៖ បរទេស