ហេតុផលសំខាន់ៗដែលបណ្តាលអោយមនុស្សស្រីមួយចំនួនមានពុកចង្ការច្រើនខុសពីធម្មតា

បើនិយាយចំពោះមនុស្សប្រុសវិញ ការមានពុកចង្ការច្រើនគឺជារឿងធម្មតាទៅហើយ តែចំណែកឯមនុស្សស្រីវិញគឺកម្រមានពុកចង្ការវែងដូចមនុស្សប្រុសណាស់។ យ៉ាងណាមិញ ក្នុងករណីនេះក៏អាចទាក់ទងទៅនឹងបញ្ហាសុខភាពផងដែរ ដែលមនុស្សភាគច្រើនតែងតែមើលរំលង។

ខាងក្រោមនេះគឺហេតុផលសំខាន់ៗដែលបណ្តាលអោយមនុស្សស្រីមួយចំនួនមានពុកចង្ការច្រើន!

២

១.មានរោគសញ្ញា Cushing

យោងតាមអ្នកជំនាញបានបង្ហាញថារោគសញ្ញា Cushing គឺអាចបណ្តាលឱ្យមានការលូតលាស់ពុកចង្ការបន្ថែម។ ហើយវាមិនមែនជារោគសញ្ញាធម្មតានោះទេ ព្រោះវាអាចប៉ះពាល់តែលើមនុស្សម្នាក់ក្នុងចំណោម ៥០.០០០ នាក់ប៉ុណ្ណោះ ម្យ៉ាងទៀតស្ត្រីគឺអាចមានឱកាសកើតជំងឺនេះច្រើនជាងបុរស។ គួរអោយដឹងដែរថា រោគសញ្ញា Cushing នេះគឺជាស្ថានភាពអរម៉ូនដែលបណ្តាលមកពីអរម៉ូន cortisol ដែលវាមិនត្រឹមតែអាចធ្វើអោយអ្នកមានពុកចង្កាច្រើនប៉ុណ្ណោះទេ ប៉ុន្តែវាក៏អាចបណ្តាលអោយឡើងទម្ងន់ និង បង្កើនហានិភ័យនៃការជាំ ឆ្អឹងពុក និង សាច់ដុំខ្សោយផងដែរ។

១

២.អ្នកមាន PCOS

PCOS គឺជារោគសញ្ញាមួយដែលបណ្តាលអោយការមករដូវមិនទៀងទាត់។ ហើយការមានជម្ងឺ PCOS នេះគឺអាចបណ្តាលអោយមនុស្សីមានពុកមាត់វែងនិងក្រាស់ខុសធម្មតា។


៣

៣.ស្ថានភាពទម្ងន់

ពុកមាត់របស់អ្នកនឹងដុះឡើងភ្លាមៗនៅពេលដែលអ្នកចាប់ផ្តើមឡើងទម្ងន់ ឬ ស្រកទម្ងន់ ព្រោះស្ថានភាពឡើងចុះទម្ងន់បែបនេះនឹងរំខានដល់តុល្យភាពអ័រម៉ូនរបស់អ្នក ដែលបណ្តាលអោយមានឥទ្ធិពលលើការលូតលាស់ពុកមាត់របស់អ្នក៕

55bb9caf 7e1c 410c 8826 28efdc67148a GettyImages 1281495660

 

ប្រភព៖ បរទេស