វិធី៥យ៉ាង ជួយអោយមករដូវទៀងទាត់

ការមករដូវគឺពិតជាមានភាពឈឺចាប់សម្រាប់មនុស្សមួយចំនួន ហើយខ្លះការមករដូវគឺមិនទៀងទាត់ ដែលត្រូវបានគេស្គាល់ថាជា oligomenorrhea ឬ បញ្ហាទូទៅកើតចំពោះស្ត្រី។

ខាងក្រោមនេះគឺជាឱសថដ៏មានប្រសិទ្ធភាព៥យ៉ាងសម្រាប់ការមករដូវមិនទៀងទាត់ ដែលអ្នកអាចសាកល្បងបាន!

No Menstrual Periods What To Do

១.ទទួលទានទឹកល្ហុងខ្ចី

ផ្លែល្ហុងខ្ចីត្រូវបានគេចាត់ទុកថាមានប្រយោជន៍ក្នុងការធ្វើនិយតកម្មលំហូរមករដូវព្រោះវាជួយសម្រួលដល់សរសៃសាច់ដុំក្នុងស្បូន។ ដូច្នេះអ្នកគួរតែទទួលទានទឹកល្ហុងខ្ចីឱ្យបានទៀងទាត់រយៈពេលពីរបីខែ ប៉ុន្តែសូមកុំទទួលទានវានៅអំឡុងពេលមករដូវ។

១

២.ទទួលទានម្សៅរមៀត

រមៀតត្រូវបានគេចាត់ទុកថាជាឱសថដ៏ល្អបំផុតមួយដែលមានប្រយោជន៍សម្រាប់តុល្យភាពអរម៉ូន។ ហើយការទទួលទានម្សៅរមៀតមួយភាគបួនស្លាបព្រាជាមួយនឹងទឹកដោះគោ ឬ ទឹកឃ្មុំ ជារៀងរាល់ថ្ងៃនោះអ្នកនឹងទទួលបានប្រសិទ្ធភាពខ្ពស់បំផុត។

២

៣.ទទួលទានប្រទាលកន្ទុយក្រពើ


ប្រទាលកន្ទុយក្រពើមានតួនាទីក្នុងការជួយព្យាបាលការមករដូវមិនទៀងទាត់តាមបែបធម្មជាតិ ដោយធ្វើនិយ័តកម្មអរម៉ូនរបស់អ្នក។ ដើម្បីទទួលបានលទ្ធផលល្អបំផុត សូមយកជែលប្រទាលកន្ទុយក្រពើស្រស់ចេញពីស្លឹកប្រទាលកន្ទុយក្រពើលាយទឹកឃ្មុំមួយស្លាបព្រាកាហ្វេ ហើយទទួលទានរាល់ថ្ងៃមុនពេលញ៉ាំអាហារពេលព្រឹក។ ដូច្នេះសូមកុំប្រើឱសថនេះអំឡុងពេលមករដូវ។

៣

៤.ហាត់យូហ្គា និង សមាធិ

ភាពតានតឹងគឺជាមូលហេតុចម្បងមួយនៃអតុល្យភាពអ័រម៉ូនក្នុងរាងកាយដែលបង្កឱ្យមានភាពមិនប្រក្រតីនៃការមករដូវ។ យូហ្គា និង សមាធិគឺអាចជួយបន្ធូរអារម្មណ៍តានតឹងបានយ៉ាងល្អ ហើយវាអាចធានាបាននូវតុល្យភាពអ័រម៉ូនល្អឥតខ្ចោះនៅក្នុងរាងកាយ។ ហើយវិធីសាស្រ្តទាំងពីរនេះមានប្រសិទ្ធភាពបំផុតក្នុងការគ្រប់គ្រងការមករដូវមិនទៀងទាត់ដោយមិនចាំបាច់ប្រើថ្នាំ។

៤

៥.ទទួលទានតែខ្ញី

ដាំខ្ញីស្រស់ទុកចោលរយៈពេល ៥នាទី រួចបន្ថែមស្ករតិចតួច និង ត្រូវទទួលទានបីដងក្នុងមួយថ្ងៃបន្ទាប់ពីញុំាអាហាររួច។ ព្រោះខ្ញីត្រូវបានណែនាំយ៉ាងខ្លាំងសម្រាប់គ្រប់គ្រងវដ្តរដូវ និង បំបាត់ការមករដូវមិនទៀងទាត់។

៥

ប្រភព​៖ បរទេស