កុំស្តាប់កាសយូរពេក ប្រយ័ត្នមានបញ្ហាសរសៃប្រសាទ!

ការប្រើប្រាស់កាសស្តាប់ត្រចៀកគឺមិនគួរលើសពីមួយម៉ោងក្នុងមួយថ្ងៃនោះឡើយ ព្រោះប្រសិនបើអ្នកស្តាប់កាសយូរ វានឹងផ្តល់ផលប៉ះពាល់ជាក់ជាមិនខាន។ ហើយខាងក្រោមនេះជាបញ្ហាទាំង ៥ យ៉ាងដែលអ្នកអាចប្រឈមមុខប្រសិនបើអ្នកមានទម្លាប់ស្តាប់កាសច្រើនម៉ោង!

1

១.វិលមុខ

ការស្ដាប់កាសយូរម៉ោងពេកនឹងធ្វើឲអ្នកមានអារម្មណ៍ថាវិលមុខ ព្រោះសំឡេងខ្លាំងគឺអាចនាំឲ្យមានសម្ពាធកើនឡើងនៅក្នុងត្រចៀកខុសពីប្រក្រតី។

2

២.បាត់បង់ការស្តាប់

ការស្តាប់កាសក្នុងរយៈពេលយូរនឹងបណ្តាលឱ្យអ្នកបាត់បង់ការស្តាប់ដោយមិនដឹងខ្លួន ព្រោះកោសិការោមក្នុងត្រចៀកមានទំនោរបាត់បង់ភាពរសើបរបស់ពួកគេ ដោយសារការរំញ័រពត់ចុះឡើងខ្លាំងពេក។

3

៣.ការឆ្លងមេរោគត្រចៀក


កាសស្តាប់ត្រចៀកត្រូវបានដោតដោយផ្ទាល់ទៅក្នុងត្រចៀក ហើយបិទផ្លូវខ្យល់ចេញចូលរបស់ត្រចៀក ដូច្នេះវាអាចបណ្ដាលអោយមានការឆ្លងមេរោគ និង បាក់តេរីផ្សេងៗជាដើម។

4

៤.ក្រមួនត្រចៀក និង ឈឺត្រចៀក

ការប្រើកាសស្តាប់ត្រចៀកក្នុងរយៈពេលយូរនឹងនាំទៅរកការវិវត្តនៃក្រមួនត្រចៀក ដែលបង្កើនហានិភ័យនៃការឆ្លងមេរោគត្រចៀក និង ឈឺត្រចៀកថែមទៀតផង។

5

៥.Tinnitus

សំឡេងខ្លាំងអាចបំផ្លាញកោសិកាសក់នៅក្នុង cochlea របស់អ្នក ដែលបណ្តាលឱ្យមានការគ្រហឹមនៅក្នុងត្រចៀក ហើយសំលេងរំខាននេះគឺត្រូវបានគេហៅថាជម្ងឺ tinnitus៕

6

ប្រភព ៖ បរទេស