៦គន្លឹះសំខាន់ៗដើម្បីរក្សាសុខភាពរបស់អ្នកអោយបានល្អ

យើងទាំងអស់គ្នាសុទ្ធតែបានដឹងមកហើយថាការញ៉ាំអាហារបានត្រឹមត្រូវ និង ធ្វើលំហាត់ប្រាណទៀងទាត់ពិតជានាំមកនៅសុខភាពល្អ។ តែទោះបីជាយ៉ាងណាក៏ដោយនៅក្នុងនោះក៏មានគន្លឹះមិនធម្មតាមួយចំនួនដែលអ្នកអាចអនុវត្តតាម ហើយផ្តល់អត្ថប្រយោជន៍សំខាន់ៗដល់សុខភាពរបស់អ្នកផងដែរ។

1647381006 Istock 669861852 E1517403395111

១.លេង និង ស្ដាប់តន្ត្រី

មានការស្រាវជ្រាវបានបង្ហាញថា ការស្តាប់តន្ត្រីមិនត្រឹមតែធ្វើឱ្យយើងមានអារម្មណ៍ល្អប៉ុណ្ណោះទេ ប៉ុន្តែតន្ត្រីក៏មានឥទ្ធិពលល្អមកលើខួរក្បាលយើងផងដែរ ដោយវាជួយរក្សាការចងចាំ និង ជំនួយមុខងារខួរក្បាល បើទោះបីជាយើងមានអាយុកាន់តែច្រើនក៏ដោយ។ ហើយតន្ត្រីគឺអាចជួយបន្ធូរអារម្មណ៍យើង និង កាត់បន្ថយការថប់បារម្ភបានផងដែរ។

Girl Listening Music

២.ទទួលទានកាហ្វេមួយកែវ ឬ ពីរកែវក្នុងមួយថ្ងៃ

ថ្វីត្បិតតែការផឹកកាហ្វេច្រើនពេកអាចផ្តល់ផលអាក្រក់ដល់រាងកាយក៏ដោយ ប៉ុន្តែការទទួលទានកាហ្វេមួយកែវ ឬ ពីរកែវក្នុងមួយថ្ងៃគឺពិតជាល្អសម្រាប់សុខភាពរបស់យើងណាស់។ ដោយក្រៅពីផ្តល់ថាមពល វាក៏ជួយដុតបំផ្លាញជាតិខ្លាញ់ និង កាឡូរីថែមទៀតផង។

2

៣.មើលអ្វីដែលគួរឱ្យអស់សំណើច

ឥទ្ធិពលវិជ្ជមាននៃការសើចអាចត្រូវបានគេមើលឃើញទាំងចិត្ត និង រាងកាយរបស់យើង។ ការសើចជួយយើងទប់ទល់នឹងភាពតានតឹង។ លើសពីនេះទៅទៀត វាជួយកាត់បន្ថយកម្រិតសម្ពាធឈាម និង បំបាត់ការឈឺចុកចាប់តាមសាច់ដុំជាដើម។

3


៤.ញ៉ាំស្រាក្រហម

ស្រាក្រហមក៏មានបរិមាណដ៏ល្អនៃសារធាតុប្រឆាំងអុកស៊ីតកម្ម និង សារធាតុចិញ្ចឹមផ្សេងៗទៀតផងដែរ។ វាអាចកាត់បន្ថយកម្រិតកូឡេស្តេរ៉ុល ហើយក្រៅពីនេះវាគឺជួយពង្រឹងបេះដូង ដើម្បីកាត់បន្ថយហានិភ័យនៃជំងឺសរសៃឈាមបេះដូងបានយ៉ាងល្អ។ ចំណែកសារធាតុប្រឆាំងអុកស៊ីតកម្មទាំងនេះក៏មានតួនាទីក្នុងការពង្រឹងប្រព័ន្ធភាពស៊ាំរបស់យើងផងដែរ។

4

៥.ច្រៀងចម្រៀង

ការច្រៀងគឺតែងតែបង្កជាការសប្បាយ ហើយនេះជាហេតុផលមួយចំនួនទៀតដែលធ្វើឱ្យអ្នកចង់ច្រៀងបន្ថែមទៀត។ ការច្រៀងក៏អាចជួយបង្កើនអារម្មណ៍របស់យើង និង កាត់បន្ថយភាពតានតឹងបានដែរ។ ហើយវាគឺល្អសម្រាប់បេះដូងរបស់យើង និង ធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធភាពស៊ាំ ក៏ដូចជាសុខភាពទូទៅរបស់យើងផងដែរ។

5

៦.បង្កើតមិត្តភាព

យោងតាមការសិក្សាជាច្រើន ការមានមិត្តភក្តិ និង ការរក្សាមិត្តភាពទាំងនោះ អាចបង្កើនអាយុជីវិតរបស់យើង។ ហើយនេះអាចបណ្តាលមកពីការនិយាយជាមួយមិត្តភ័ក្តិ និង ចំណាយពេលជាមួយពួកគេដែលអាចជួយបំបាត់ភាពតានតឹងរបស់អ្នក៕

6

ប្រភព៖ បរទេស