វិធីងាយៗ អាចជួយអ្នកឱ្យបាត់ឈឺ ក បានយ៉ាងឆាប់រហ័ស

ការឈឺបំពង់ក ជារឿយៗកាន់តែមានសភាពអាក្រក់ទៅៗនៅពេលដែលអ្នកលេបទឹកមាត់។ ហើយការឈឺបំពង់ក គឺជារលកនៃការឆ្លងមេរោគ និង ជំងឺផ្តាសាយ ដែលបង្កឡើងដោយបាក់តេរី។ តែសូមកុំបារម្ភអីព្រោះយើងនឹងបង្ហាញពីវិធីងាយៗ ៨ យ៉ាងដែលអាចជួយអ្នកឱ្យបាត់ឈឺក៖

Recurring Strep Throat

១.គេង

គេងគឺជាមធ្យោបាយដ៏ល្អបំផុតដើម្បីសុខភាព ដូច្នេះអ្នកគួរតែចូលគេងឱ្យបានលឿនបន្តិច ដើម្បីឱ្យប្រាកដថា អ្នកបានសម្រាកបានគ្រប់គ្រាន់។ ហើយវិធីនេះនឹងជួយដល់រាងកាយរបស់អ្នកអោយឆាប់ជាសះស្បើយលឿនបំផុត។

1

២.ទឹកឃ្មុំ

ទឹកឃ្មុំគឺជាឱសថដ៏សំខាន់មួយក្នុងការប្រឆាំងនឹងការឈឺបំពង់កអស់រយៈពេលជាយូរមកហើយ។ ម្យ៉ាងទៀតសារធាតុរាវផ្អែមរបស់វានឹងជួយបន្ថយការឈឺចាប់ និង មានមុខងារប្រឆាំងនឹងការរលាកផងដែរ។

2

៣.ទឹកកក

ទឹកកកវាផ្ទុយស្រឡះពីតែក្តៅ ប៉ុន្តែវាក៏អាចជួយសម្រួលបំពង់កផងដែរ។ ព្រោះដុំទឹកកកត្រជាក់អាចជួយសម្រាលការឈឺចាប់ក្នុងបំពង់ករបស់អ្នក។

3


៤.ស៊ុបមាន់

ឱសថបុរាណរាប់សតវត្សសម្រាប់ការឈឺបំពង់កគឺជាស៊ុបមាន់ ព្រោះវានឹងជួយកាត់បន្ថយបរិមាណស្លេសនៅក្នុងប្រហោងឆ្អឹង ដែលនឹងធ្វើឱ្យបំពង់ករបស់អ្នកមិនសូវរលាក។

4

៥.ខ្ពុលមាត់ជាមួយទឹកអំបិល

កូរអំបិលមួយស្លាបព្រាកាហ្វេតាមកែវធំនៃទឹកក្តៅពុះ ទុកវាឱ្យត្រជាក់សិនរួចយកវាទៅខ្ពុរមាត់ ព្រោះអំបិលមានប្រសិទ្ធភាពប្រឆាំងនឹងការរលាកបានយ៉ាងប្រសើរ៕

5

 

ប្រភព ៖ បរទេស

ប្រែសម្រួលដោយ ៖ SreyNoch Long

រក្សាសិទ្ធដោយ៖ ក្នុងស្រុក