មូលហេតុដែលអ្នកមិនគួរទទួលទានទឹកកកនៅអំឡុងពេលមករដូវ

ការឈឺចាប់ពេលមករដូវគឺបណ្តាលមកពីការកន្ត្រាក់នៃសាច់ដុំស្បូន និង ពោះដើម្បីបញ្ចេញជាតិទឹកពេលមករដូវចេញពីរាងកាយ ។ ហើយការកន្ត្រាក់សាច់ដុំទាំងនេះគឺបណ្តាលមកពីសារធាតុគីមីជាច្រើនដែលអាចរួមបញ្ចូលផងដែរនូវសារធាតុ prostaglandins ដែលជាមូលហេតុដែលយើងត្រូវជៀសវាងអាហារ និង ភេសជ្ជៈត្រជាក់ៗមួយចំនួនដែលអាចនាំឱ្យមានការរមួលក្រពើធ្ងន់ធ្ងរ ចុកពោះខ្លាំង ឬ ធ្វើឱ្យស្ថានភាពកាន់តែអាក្រក់ទៅៗជាដើម។

Staying,Hydrated,This,Spring,And,Summer,Theme,Attractive,Woman,Drinking

ហើយមូលហេតុមួយចំនួនដែលអ្នកមិនគួរទទួលទានទឹកកកនៅអំឡុងពេលមករដូវនោះមានដូចជា៖

-នាំឱ្យសីតុណ្ហភាពក្នុងពោះវៀនថយចុះ ដែលធ្វើឲ្យពោះវៀនពិបាកស្រូបយកសារធាតុចិញ្ចឹមសំខាន់ៗ

-វាអាចបង្កឱ្យកើតមុន

-ធ្វើឱ្យរមួលក្រពើធ្ងន់ធ្ងរ

-ធ្វើឱ្យមានការឈឺចាប់សាច់ដុំនៅក្នុងអូវែរ និង ជញ្ជាំងទ្វារមាសកាន់តែតានតឹង

2


ដូច្នេះហើយខណៈពេលដែលអ្នកមករដូវ អ្នកគួរតែទទួលទានអាហារ និង ភេសជ្ជៈដែលជួយបង្កើតកំដៅក្នុងរាងកាយដូចជាទឹកក្តៅឧណ្ហៗ ជៀសវាងរបស់ត្រជាក់ និង ជាតិស្ករច្រើន ដើម្បីឱ្យឈាមហូរបានស្រួលដោយមិនប៉ះពាល់ដល់សុខភាព។ ហើយអ្នកគួរតែរួមបញ្ចូលជាមួយការទទួលទានបន្លែស្លឹកបៃតង គ្រាប់ធញ្ញជាតិ និង តែបៃតងបន្ថែមទៀតនៅក្នុងរបបអាហាររបស់អ្នកដើម្បីធានាបាននូវសុខភាពល្អ និង កាត់បន្ថយការឈឺចាប់៕

3

ប្រភព ៖ បរទេស

ប្រែសម្រួលដោយ ៖ SreyNoch Long

រក្សាសិទ្ធដោយ៖ ក្នុងស្រុក