៤ គន្លឹះងាយៗដើម្បីកម្ចាត់ស្នាមប្រឡាក់ចេញពីសម្លៀកបំពាក់ និង ស្បែកជើងរបស់អ្នក

ជាទូទៅសាប៊ូគឺមិនអាចកម្ចាត់ស្នាមប្រឡាក់ដែលជាប់ខ្លាំងបាននោះទេ ប៉ុន្តែកុំបារម្មណ៍អី ថ្ងែនេះយើងនឹងណែនាំអ្នកពីគន្លឹះងាយៗ ៤យ៉ាង ដើម្បីកម្ចាត់ស្នាមប្រឡាក់ចេញពីសម្លៀកបំពាក់ និង ស្បែកជើងបានយ៉ាងមានប្រសិទ្ធភាពបំផុត ដោយគន្លឹះទាំងនោះមានដូចជា៖

Very Dirty White Shirt

១.ក្រូចឆ្មា និង អំបិល

ក្រូចឆ្មា និង អំបិលត្រូវបានគេរកឃើញថាអាចកម្ចាត់ស្នាមប្រឡាក់បានយ៉ាងងាយ និង មានប្រសិទ្ធភាពបំផុត។ ដោយវិធីធ្វើ គ្រាន់តែច្របាច់ទឹកក្រូចឆ្មាកន្លះផ្លែពីលើស្នាមប្រឡាក់ រួចដាក់អំបិលទៅលើកន្លែងនោះ ហើយទុកចោលមួយសន្ទុះ។ បន្ទាប់មក អ្នកអាចយកខោអាវនោះត្រាំ រួចយកទៅដាក់ក្នុងម៉ាស៊ីនបោកគក់គឺជាការស្រេច។ ម្យ៉ាងទៀតវិធីនេះគឺមានប្រសិទ្ធភាពបំផុតទៅលើតែក្រណាត់ដែលមានពណ៌ស្រាល ឬ ពណ៌សប៉ុណ្ណោះ។ ហើយសម្រាប់សម្លៀកបំពាក់ពណ៌ ឬ ស្បែកជើងពណ៌ដិតវិញ អ្នកគួរតែសាកល្បងវិធីមួយក្នុងចំណោមវិធីខាងក្រោមនេះ។

2

២.ទឹកខ្មេះ

ទឹកខ្មេះក៏អាចធ្វើការកម្ចាត់ស្នាមប្រឡាក់នៅលើសម្លៀកបំពាក់ និងស្បែកជើងរបស់លោកអ្នកបានផងដែរ។ ដោយយើងធ្វើការលាយអំបិលបន្តិច និង ទឹកខ្មេះពីរ-បីស្លាបព្រា រួចដាក់ល្បាយទាំងនោះទៅលើស្នាមប្រឡាក់ ដោយគ្រាន់តែដុសវាជាមួយច្រាសដុសធ្មេញ ហើយទុកវាចោលរយៈពេលកន្លះម៉ោង បន្ទាប់មកដាក់សម្លៀកបំពាក់ ឬស្បែកជើងក្នុងម៉ាស៊ីនបោកគក់ជាការស្រេច។ ហើយវិធីនេះគឺមានប្រសិទ្ធភាពបំផុតសម្រាប់សម្លៀកបំពាក់ និងស្បែកជើងបាដែលមានពណ៌ដិតៗ។

3

៣.ទឹកដោះគោជូរ


បាក់តេរីនៅក្នុងទឹកដោះគោជូរក៏អាចជួយកម្ចាត់ស្នាមប្រឡាក់នៅលើសម្លៀកបំពាក់ និង ស្បែកជើងរបស់បានល្អបំផុតដែរ។ ដោយគ្រាន់តែយកសម្លៀកបំពាក់ ឬ ស្បែកជើងរបស់អ្នកត្រាំជាមួយទឹកដោះគោជូរ ហើយទុកវាចោលមួយយប់រួចលាងទឹកចេញគឺជាការស្រច។ លុះនៅពេលដែលអ្នកយកសម្លៀកបំពាក់ ឬ ស្បែកជើងរបស់អ្នកចេញពីម៉ាស៊ីនបោកគក់ ស្នាមប្រឡាក់ទាំងនោះនឹងបាត់ទាំងស្រុង។

4

៤.ក្រូចឆ្មា និងទឹកឆ្អិន

វិធីនេះអ្នកអាចជូតទឹកក្រូចឆ្មាលើស្នាមប្រឡាក់នៃសម្លៀកបំពាក់ ឬ ស្បែកជើងរបស់អ្នក បន្ទាប់មកដាក់សម្លៀកបំពាក់ ឬ ស្បែកជើងលើកំសៀវដែលមានទឹកពុះ ដូច្នេះការរួមបញ្ចូលគ្នានៃចំហាយទឹកពុះនិងទឹកក្រូចឆ្មានឹងរំលាយស្នាមប្រឡាក់បន្តិចម្តងៗរហូតទាល់តែអស់៕

5

ប្រភព ៖ បរទេស

ប្រែសម្រួលដោយ ៖ SreyNoch Long

រក្សាសិទ្ធដោយ៖ ក្នុងស្រុក