ឱសថបំប៉នធម្មជាតិ ដែលជំនួយដល់ការជ្រុះសក់បានយ៉ាងល្អ

ការជ្រុះសក់កើតឡើងនៅពេលដែលឫសសក់រួញទៅតាមពេលវេលា ដែលបណ្តាលឲ្យសក់ស្តើង និង ខ្លីជាងមុន។ ហើយជាមធ្យមស្បែកក្បាលអាចជ្រុះសក់រហូតដល់ 100 សរសៃក្នុងមួយថ្ងៃក៏មានដែរ។ ហើយកត្តាមួយចំនួនដែលធ្វើឱ្យសក់ជ្រុះនោះគឺមានដូចជា៖ ការប្រែប្រួលអ័រម៉ូន និង ភាពតានតឹងជាដើម។ តែកុំបារម្ភទៀតអីព្រោះអត្ថបទនេះនឹងបង្ហាញអ្នកអំពីឱសថបំប៉នសម្រាប់ការជ្រុះសក់ដែលមានប្រសិទ្ធភាពបំផុត៖

១.ខ្ញី

ខ្ញីគឺជាធាតុផ្សំដ៏ល្បីមួយដែលមាន អត្ថប្រយោជន៍យ៉ាងច្រើនសន្ធឹកសន្ធាប់ ហើយក្នុងនោះវាក៏មានតួនាទីជួយក្នុងការបណ្តុះសក់ផងដែរ។

1

២.ខ្ទឹម និង ខ្ទឹមបារាំង

ទឹកខ្ទឹមត្រូវបានគេស្គាល់ថាជួយជំរុញក្នុងការលូតលាស់សក់ និង ធ្វើឱ្យសុខភាពគល់សក់ប្រសើរឡើង ខណៈពេលដែលទឹកខ្ទឹមបារាំងចិញ្ចឹមឫសសក់ និង បង្កើនចរន្តឈាមដែលជំរុញការលូតលាស់សក់បានយ៉ាងល្អ។

2


៣.ប្រទាលកន្ទុយក្រពើ

ប្រទាលកន្ទុយក្រពើមានតួនាទីបើករន្ធញើសដែលស្ទះនៃស្បែកក្បាល ដើម្បីការពារការឆ្លងមេរោគ និង ជម្រះផ្លូវឱ្យសក់ថ្មីលូតលាស់លឿន។

3

ប្រភព ៖ បរទេស

ប្រែសម្រួលដោយ ៖ SreyNoch Long

រក្សាសិទ្ធដោយ៖ ក្នុងស្រុក