អត្ថប្រយោជន៍របស់ដើមបណ្ដូលពេជ្រ(Giloy) ដែលជំនួយដល់សុខភាព

ដើមបណ្ដូលពេជ្រ(Giloy) ត្រូវបានគេចាត់ទុកថាមានប្រសិទ្ធភាពបំផុត ដោយសារតែវាមានសារធាតុចិញ្ចឹមខ្ពស់ និង សារធាតុអាល់កាឡូអ៊ីតដែលមាននៅក្នុងដើម និង ឫសរបស់វា ហើយសូម្បីតែស្លឹកក៏អាចយកមកប្រើប្រាស់បានដែរ។

ខាងក្រាមនេះគឺជាអត្ថប្រយោជន៍មួយចំនួនរបស់ដើមបណ្ដូលពេជ្រ(Giloy) ដែលជួយព្យាបាលជម្ងឺមួយចំនួនដូចជា៖

1

១.ជំងឺគ្រុនក្តៅរ៉ាំរ៉ៃ

ដើមបណ្ដូលពេជ្រមានសារធាតុ Javarghana (antipyretic) ដើម្បីកាត់បន្ថយគ្រុនក្តៅ។ វាជាឱសថប្រឆាំងនឹងការរលាកដែលជួយបង្កើនភាពស៊ាំរបស់អ្នកដើម្បីប្រឆាំងនឹងការឆ្លងមេរោគ ហើយក៏ជួយឱ្យឆាប់ជាសះស្បើយផងដែរ។

2

២.គ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម

ដើមបណ្ដូលពេជ្រត្រូវបានគេស្គាល់ថាជា "Madhunashini" ដែលមានន័យថា "អ្នកបំផ្លាញជាតិស្ករ" ។ វាជួយបង្កើនការផលិតអាំងស៊ុយលីនដែលគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាមបានយ៉ាងល្អ។ ហើយដើមបណ្ដូលពេជ្រGiloy ក៏មានប្រយោជន៍សម្រាប់អ្នកជម្ងឺទឹកនោមផ្អែម, បញ្ហាដំបៅ និង បញ្ហាតម្រងនោមផងដែរ។

3

៣.ធ្វើអោយប្រសើរឡើងនូវការរំលាយអាហារ

ដើមបណ្ដូលពេជ្រ ធ្វើអោយប្រសើរឡើងនូវការរំលាយអាហារ និងកាត់បន្ថយបញ្ហាដែលទាក់ទងនឹងការរំលាយអាហារដូចជា៖ បញ្ហារាគ, ពោះវៀនធំ, ក្អួត និង លើសជាតិអាស៊ីតជាដើម។

4

៤.កាត់បន្ថយភាពតានតឹង និង ការថប់បារម្ភ

ដើមបណ្ដូលពេជ្រគឺជាមធ្យោបាយដោះស្រាយដ៏ល្អដើម្បីកាត់បន្ថយភាពតានតឹងផ្លូវចិត្ត និង ការថប់បារម្ភ។ វាធ្វើឱ្យរាងកាយរបស់អ្នកស្ងប់ មានថាមពលក្នុងការបង្កើនការចងចាំ និង មុខងារនៃការយល់ដឹងផងដែរ។


5

៥.ព្យាបាលជំងឺរលាក និង ឈឺសន្លាក់

ដើមបណ្ដូលពេជ្រអាចជួយប្រឆាំងនឹងការរលាក និង ប្រឆាំងនឹងការឈឺសន្លាក់។ ហើយចំពោះការឈឺសន្លាក់ សូមទទួលទានម្សៅបណ្ដូលពេជ្រ ជាមួយទឹកដោះគោក្តៅទើបមានប្រសិទ្ធភាពខ្ពស់។

6

៦.ធ្វើអោយភ្នែកប្រសើរឡើង

ដើមបណ្ដូលពេជ្រ មានប្រសិទ្ធភាពខ្ពស់ក្នុងការធ្វើអោយភ្នែកមើលឃើញកាន់តែប្រសើរឡើង ហើយជាធម្មតាវាត្រូវបានគេប្រើប្រាស់នៅក្នុងវិធីព្យាបាល Panchkarma ។

7

៧.ជំនួយសុខភាពផ្លូវដង្ហើម

បញ្ហាដកដង្ហើមដែលបណ្តាលមកពីជំងឺហឺតអាចកើតមានចំពោះការរលាកនៃបំពង់អាហារ។ ហើយដើមបណ្ដូលពេជ្រគឺអាចជួយសម្រួលដល់ការរលាក ដើម្បីជួយឱ្យអ្នកដកដង្ហើមបានកាន់តែស្រួលជាងមុន៕

8

ប្រភព ៖ បរទេស

ប្រែសម្រួលដោយ ៖ SreyNoch Long

រក្សាសិទ្ធដោយ៖ ក្នុងស្រុក