សៀវភៅមួយក្បាល ដែលមានតម្លៃថ្លៃជាងគេបំផុតនៅលើពិភពលោក

សៀវភៅមួយក្បាលនេះមានឈ្មោះថា Codex Leicester by Leonardo da Vinci ត្រូវបានគេដឹងថាតម្លៃរបស់វាខ្ពស់ដែលនឹកស្មានមិនដល់។ សៀវភៅដែលថ្លៃបំផុតនេះត្រូវបានទិញដោយ Bill Gates ក្នុងឆ្នាំ 1994 ក្នុងតម្លៃ $30.8 លាន ដែលស្មើនឹងប្រហែល $54.4 លានក្នុងឆ្នាំ 2021នេះ។ វាសឹងតែមិនគួរអោយជឿនោះទេ ថាមូលហេតុអ្វីដែលបណ្តាលអោយសៀវភៅមួយក្បាលនេះមានតម្លៃថ្លៃ និង ត្រូវបានទិញដោយមហាសេដ្ឋីមានប្រាក់វាល់លាន។

2

តាមពិតទៅសៀវភៅវិទ្យាសាស្ត្រមួយនេះមានសមត្ថភាពនូវការយល់ដឹងអំពីគំនិតដែលចង់ដឹងចង់ឃើញរបស់វិចិត្រករក្រុមហ៊ុន Renaissance របស់អ្នកវិទ្យាសាស្ត្រ និង បានគិតពីភាពដ៏ច្បាស់លាស់ ក៏ដូចជាការបង្ហាញពីភាពពិសេសនៃទំនាក់ទំនងរវាងសិល្បៈ, វិទ្យាសាស្ត្រ និង ការច្នៃប្រឌិតនៃដំណើរការវិទ្យាសាស្ត្រផងដែរ។

3

ហើយសៀវភៅ Codex Leicester នេះត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ 1510 ដោយវាមានគំនូរ ទ្រឹស្តី និង ការសង្កេតរបស់ da Vinci លើអ្វីៗទាំងអស់ដូចជាចលនានៃទឹក, ពន្លឺនៃព្រះច័ន្ទ និង ចម្លើយអំពីមូលហេតុដែលហ្វូស៊ីលនៃសត្វសមុទ្រអាចត្រូវបានរកឃើញនៅលើភ្នំ។ យ៉ាងណាមិញ បន្ទាប់ពី Bill Gates ទទួលបាន Codex គាត់បានធ្វើការកែវាសៀវភៅនោះទៅជាឯកសាររូបភាពឌីជីថល ដែលក្រោយមកអត្ថបទមួយចំនួននៅក្នុងសៀវភៅនោះត្រូវបានចែកចាយនៅលើអេក្រង់ និង ឯកសារផ្ទាំងរូបភាពនៅលើ CD-ROM ដែលជាផ្នែកនៃ Microsoft Plus ផងដែរ៕


4

ប្រភព ៖ បរទេស

ប្រែសម្រួលដោយ ៖ SreyNoch Long

រក្សាសិទ្ធដោយ៖ ក្នុងស្រុក