តោះមកស្គាល់ប្រភេទក្រូចទាំង៥នៅជុំវិញពិភពលោក

ផ្លែក្រូចគឺជាផ្លែឈើដែលផ្តល់ភាពស្រស់ស្រាយ និង ផ្តល់សុខភាព ប៉ុន្តែមនុស្សជាច្រើនមិនបានដឹងថាក្រូចមានរាប់រយប្រភេទខុសៗគ្នានោះទេ។ ព្រោះវាមានផ្ទុកទៅដោយវីតាមីន C និង សារធាតុប្រឆាំងអុកស៊ីតកម្ម ហើយវាក៏អាចជួយសម្រួលដល់ការរំលាយអាហារ និង ជាអាហារសម្រន់ដែលពោរពេញដោយថាមពលផងដែរ។ ហើយក្នុងនោះពូជក្រូច៥ប្រភេទខុសៗគ្នាដែលរួមមានដូចជា៖

១.Blood Orange

ផ្លែក្រូចប្រភេទនេះគឺមានសាច់ក្រូចពណ៌ក្រហមខុសពីប្រភេទក្រូចដទៃ និង មានក្រូចមានរសជាតិប្លែកម្យ៉ាង។ ហើយពួកវាមានជាតិទឹកច្រើន ដែលល្អសម្រាប់យកទៅធ្វើសាឡាដ និង ទឹកជ្រលក់ជាដើម។ ម្យ៉ាងទៀត ក្រូចBlood Orange នេះគឺសម្បូរទៅដោយសារធាតុចិញ្ចឹម ដែលជួយសម្រួលដល់ការបន្ទោបង់ និង ជួយសម្រូលដល់ការរំលាយអាហារផងដែរ។

2

២.ក្រូចឃ្វិច

ក្រូចឃ្វិចគឺមានទំហំទំហំតូចជាង និង ផ្អែមជាងក្រូចធម្មតា ហើយក្រូចឃ្វិចក៏មានប្រជាប្រិយភាពខ្លាំងផងដែរ។ ដោយជាទូទៅ ពួកវាមានស្បែកទន់ និង ស្តើង ដែលធ្វើឱ្យពួកវាងាយបកជាងក្រូចធម្មតា។ ហើយពួកវាត្រូវបានគេស្គាល់ដោយសារតែវាសម្បូរទៅដោយវីតាមីន C ដែលជំនួយដល់សុខភាពបំផុត។

3

៣.ក្រូចពោធ៍សាត់

វាជាក្រូចដែលគ្មានជាតិអាស៊ីត និង មានរសជាតិផ្អែមឆ្ងាញ់ ដែលគេហៅបានម្យ៉ាងទៀតថា "ក្រូចផ្អែម" ។ ដោយសារពួកវាមានអាស៊ីតតិចតួចណាស់ ដែលវាជួយការពារប្រឆាំងពីការបំផ្លាញផ្សេងៗដល់សារពាង្គកាយរបស់អ្នក និង ជួយរាល់ការទល់លាមកចំពោះកូនក្មេងតូចៗបានថែមទៀតផង។

4


៤.ក្រូចកុកងឺ

ក្រូចកុកងឺមានទំហំតូចជាងក្រូចធម្មតា និង មានរសជាតិជូរអែមញុំាជក់មាត់ ហើយមានផ្ទុកជាតិអាស៊ីតតិច។ ដោយជាធម្មតាជនជាតិចិននិយមបរិភោគក្រូចប្រភេទនេះណាស់ ព្រោះថាវាជាអាហារសម្រន់ដែលមានរសជាតិឆ្ងាញ់ ជួយបំពេញជាតិទឹក និង មិនធ្វើអោយឡើងគីឡូឡើយ។ ហើយមិនត្រឹមតែប៉ុណ្ណោះ គេអាចយកផ្លែក្រូចកុកងឺនេះទៅធ្វើជាគ្រឿងផ្សំបង្អែមដ៏ពេញនិយម និង មានរសជាតិឆ្ងាញ់ផងដែរ។

5

៥. ក្រូចសើច

ផ្លែក្រូច Bergamont មានពណ៌លឿង ឬ បៃតងស្រដៀងនឹងក្រូចឆ្មា ប៉ុន្តែមានទំហំប៉ុនក្រូចធម្មតា។ ពួកវាមានរសជាតិជូរចត់ និង អាស៊ីតខ្លាំង ហើយមិនត្រូវបានគេបរិភោគនោះទេ។ ផ្ទុយទៅវិញ ក្រូចទាំងនេះត្រូវបានដាំដុះជាចម្បងសម្រាប់យកសំបករបស់វា ដែលត្រូវបានគេយកទៅផលិត និង ប្រើប្រាស់ក្នងទឹកអប់ ក៏ដូចជាសាប៊ូកក់សក់បានថែមទៀតផង៕

6

ប្រភព ៖ បរទេស

ប្រែសម្រួលដោយ ៖ SreyNoch Long

រក្សាសិទ្ធដោយ៖ ក្នុងស្រុក