សារធាតុសំខាន់ៗ និងអត្ថប្រយោជន៍ដែលមាននៅក្នុងផ្លែ “ញ”

ផ្លែញគឺជាផ្លែម្យ៉ាងដែលមានរសជាតិជូរចត់ខ្លាំង និងមានក្លិនប្លែក។ ញត្រូវបានគេប្រើប្រាស់នៅក្នុងឱសថបុរាណអស់រយៈពេលជាង 2,000 ឆ្នាំមកហើយ។ វាត្រូវបានគេប្រើជាទូទៅដើម្បីព្យាបាលបញ្ហាសុខភាពដូចជា៖ ការទល់លាមក, ការឆ្លងមេរោគ, ការឈឺចាប់ និង ជំងឺរលាកសន្លាក់ជាដើម។

1

សព្វថ្ងៃនេះ ផ្លែញត្រូវបានគេយកទៅត្រាំធ្វើជាទឹកញដើម្បីទទួលទានជាប្រចាំ ព្រោះវាសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្មដ៏ខ្លាំងក្លា ហើយអាចផ្តល់អត្ថប្រយោជន៍ជាច្រើនដល់សុខភាពថែមទៀតផង។

2

ក្នុងនោះផងដែរ ផ្លែញត្រូវបានគេរកឃើញថាមានផ្ទុកនូវសារធាតុចិញ្ចឹមជាច្រើនរួមមានដូចជា៖

កាឡូរី៖ ៤៧ កាឡូរី

កាបូអ៊ីដ្រាត៖ ១១ ក្រាម

ប្រូតេអ៊ីន៖ តិចជាង ១ ក្រាម

ខ្លាញ់៖ តិចជាង ១ ក្រាម

ស្ករ៖ ៨ ក្រាម

វីតាមីន C: 33% នៃការប្រើប្រាស់ប្រចាំថ្ងៃយោង (RDI)

Biotin: 17% នៃ RDI

Folate: 6% នៃ RDI


ម៉ាញ៉េស្យូម: 4% នៃ RDI

ប៉ូតាស្យូម: 3% នៃ RDI

កាល់ស្យូម៖ ៣% នៃ RDI

វីតាមីន E: 3% នៃ RDI

ដូចគ្នាទៅនឹងផ្លែឈើដទៃទៀតដែរ ផ្លែញមានផ្ទុកនូវកាបូអ៊ីដ្រាតច្រើន ដោយវាសម្បូរទៅដោយវីតាមីន C ដែលចាំបាច់សម្រាប់សុខភាពស្បែក និងប្រព័ន្ធភាពស៊ាំនៅក្នុងរាងកាយ។

លើសពីនេះទៅទៀត វាគឺជាប្រភពដ៏ល្អនៃ biotin និង folate ដែលជាវីតាមីន B ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងរាងកាយរបស់អ្នក រួមទាំងជួយបំប្លែងអាហារទៅជាថាមពលផងដែរ៕

3

 

ប្រភព ៖ បរទេស

ប្រែសម្រួលដោយ ៖ SreyNoch Long

រក្សាសិទ្ធដោយ៖ ក្នុងស្រុក