ហេតុផលដែលខ្លាញ់ក្បាលពោះរបស់អ្នកមិនព្រមស្រកសោះ!

ចង់សម្រកខ្លាញ់ក្បាលពោះគឺមិនងាយស្រួលនោះទេ ហើយបើសិនជាអ្នកមានប៉ុន្មានចំណុចខាងក្រោមនេះទៀត នោះខ្លាញ់ក្បាលពោះរបស់អ្នកគឺនឹងមិនស្រកមកវិញឡើយ ដូច្នេះអ្នកគួរតែកាត់បន្ថយទំលាប់អាក្រក់ទាំងនេះ ប្រសិនបើអ្នកចង់បានក្បលពោះរាបស្មើមកវិញ!

១.អ្នកញុំាអាហារខុស

ការញ៉ាំអាហារមិនល្អគឺជាកត្តាជំរុញឱ្យមានការដុះក្បាលពោះកាន់តែធំ។ ជំនួសមកវិញ អ្នកគួរតែទទួលទានបន្លែអោយបានច្រើន ជ្រើសរើសប្រូតេអ៊ីនគ្មានខ្លាញ់ និងកុំទទួលទានខ្លាញ់ជ្រូក ឬខ្លាញ់គោ ។ អ្នកត្រូវជ្រើសរើសខ្លាញ់ដែលល្អសម្រាប់សុខភាពដូចជាខ្លាញ់ត្រី ខ្លាញ់ចម្រាញ់ចេញពីល្ងរ និងខ្លាញ់ដែលចំរាញ់ចេញពីផ្លែបឺរ។

1

២.ការទទួលទានអាហារច្រើនពេក

ខ្លាញ់ក្បាលពោះក្រោមស្បែក (ហៅថា subcutaneous) និងខ្លាញ់ក្រោមសាច់ដុំពោះ ភាគច្រើនកើតឡើងពីការញ៉ាំច្រើនហួសហេតុពេក។

2

៣.ដោយសារការជក់បារី

ការសិក្សាមួយបានបង្ហាញថាការជក់បារីនាំអោយមានខ្លាញ់ក្បាលពោះ និង visceral កាន់តែច្រើន។

3


៤.អ្នកមានអារម្មណ៍តានតឹង

នៅពេលដែលអ្នកតានតឹង អរម៉ូនស្ត្រេស cortisol នឹងឆ្លងកាត់រាងកាយរបស់អ្នក ហើយខ្លាញ់របស់វានឹងផ្ទុកក្នុងពោះរបស់អ្នក។

4

៥.ផឹកស្រាបៀរ

ស្រាបៀរគឺជាដើមចមអោយអ្នកដុះក្បាលពោះ ហើយបើអ្នកកាន់តែទទួលទាន នោះក្បាលពោះរបស់អ្នកនឹងកាន់តែរីកធំឡើង ព្រោះអាល់កុលនៅក្នុងស្រាបៀរគឺពោរពេញទៅដោយកាឡូរី៕

6

ប្រភព ៖ បរទេស

ប្រែសម្រួលដោយ ៖ SreyNoch Long

រក្សាសិទ្ធដោយ៖ ក្នុងស្រុក