មូលហេតុដែលមនុស្សភាគច្រើនកើតជម្ងឺទឹកនោមផ្អែម!

ជាទូទៅជំងឺទឹកនោមផ្អែមគឺកើតឡើងនៅពេលដែលរាងកាយរបស់យើងមិនមានលទ្ធភាពបម្លែងចំណីអាហារដែលញ៉ាំ ទៅជាថាមពលបាន។ ក្នុងនោះលំពែងរបស់យើងមានតួនាទីសំខាន់ក្នុងការផលិតអាំងស៊ុយលីន ដែលជួយគ្លុយកូសឲ្យជ្រៀតចូលទៅក្នុងកោសិកាពីឈាម។ ដូច្នេះហើយនៅពេលដែលយើង មាន ជំងឺទឹកនោមផ្អែម រាងកាយរបស់យើងនឹងមិនអាចផលិតអាំងស៊ុយលីនបានគ្រប់គ្រាន់ ឬ ផលិត មិនបានតែម្ដង ហើយប្រសិនបើគ្លុយកូសកាន់តែច្រើន នោះនឹងធ្វើឲ្យបរិមាណជាតិស្ករក្នុងឈាមកើនឡើងកាន់តែខ្ពស់។

1

ហើយជាទូទៅ អ្នកជំងឺទឹកនោមផ្អែមអាចវិវត្តទៅជាបញ្ហាមួយចំនួនទៀតដូចជា៖

- ជំងឺបេះដូង

- មានបញ្ហាភ្នែក

- ខូចតម្រងនោម

- ជំងឺដាច់សរសៃឈាមខួរក្បាល

- ការខូចខាតសរសៃប្រសាទ


- ខ្សោយការស្តាប់

- បញ្ហាជើង (ដំបៅ ឬតម្រូវអោយកាត់ជើងចោលតែម្តង)៕

2

ប្រភព ៖ បរទេស

ប្រែសម្រួលដោយ ៖ SreyNoch Long

រក្សាសិទ្ធដោយ៖ ក្នុងស្រុក