តោះមកស្វែងយល់បន្ថែមពីនិមិត្តសញ្ញាជាតិទាំង៧ ដែលតំណាងឱ្យប្រទេសកម្ពុជាយើង!

ប្រទេសនីមួយៗនៅលើសកលលោកនេះគឺតែងតែមានទម្រង់ជាច្រើននៃអត្តសញ្ញាណខុសៗគ្នាដើម្បីសម្គាល់ពីប្រទេសរបស់ខ្លួន។ មិនខុសគ្នាពីប្រទេសដទៃនោះទេ ប្រទេសកម្ពុជាក៏មាននិមិត្តសញ្ញាជាតិចំនួន៧ ដែលត្រូវបានកំណត់តាមរយៈព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រសីហមុនី នៅថ្ងៃទី ២១

ខែមីនា ឆ្នាំ ២០០៥ផងដែរ។

តោះមកធ្វើការស្វែងយល់បន្ថែមពីនិមិត្តសញ្ញាជាតិទាំង៧ខាងក្រោមនេះ៖

Natios

១.ផ្ការំដួល

ផ្ការំដួលគឺជាផ្កាមានពណ៌លឿងស្លេក ក្រអូបខ្លាំងនៅពេលល្ងាច និង ពេលរសៀល ហើយដើមរបស់វាមានប្រវែង 20-30 សង់ទីម៉ែត្រ ដែលអាចលូតដល់កម្ពស់ 8-12 ម៉ែត្រ។ ផ្ការំដួលជាផ្កាតំណាងជាតិកម្ពុជាពីព្រោះវាមានក្លិនក្រអូបដែលគេប្រៀបធៀបទៅនឹងនារីខ្មែរ ដែលទន់ភ្លន់ និង មានសម្រស់ស្រស់ស្អាត។

2

២.គោព្រៃ

គោព្រៃមានរាងខ្ពស់ ជើងវែង ខ្នងរាងមូល និង ទម្ងន់ចាប់ពី 680 ទៅ 910 គីឡូក្រាម ហើយពួកវាអាចមានពណ៌ប្រផេះ ពណ៌ត្នោតខ្មៅ ឬ ពណ៌ខ្មៅតែម្តង។ គោព្រៃគឺជាប្រភេទថនិកសត្វតំណាងឲ្យជាតិកម្ពុជាព្រោះវាជាសត្វដែលមានរូបរាងមាំមួន មានកម្លាំង អាចធ្វើចលនាបានលឿន ស្លូតបូត និង មិនធ្វើបាបសត្វដទៃទៀតឡើយ។

3

៣.ត្រយ៉ង

សត្វនេះមានប្រវែង 102-106 សង់ទីម៉ែត្រ និង មានទម្ងន់ប្រហែល 4.2 គីឡូក្រាម។ សត្វត្រយ៉ងយក្ស

គឺជាសត្វស្លាបដែលតំណាងឲ្យជាតិកម្ពុជាពីព្រោះវាមានរូបរាងស្អាត ឆ្លាតវៃ មានការប្រុងប្រយ័ត្នខ្ពស់ ហើយឈាមរបស់វាអាចព្យាបាលជំងឺគ្រុនចាញ់ និង ជាសក្តានុពលសម្រាប់ស័យទេសចរណ៍។

4

៤.អណ្តើកហ្លួង

អណ្តើកហ្លួងមានភ្នែកពណ៌ស ច្រមុះត្រង់ និង មានប្រវែង ៦០សង់ទីម៉ែត្រ រីឯសំបកគឺមានពណ៌ខ្មៅ ឬ ប្រផេះហើយមានម្រាមជើងបួន។ អណ្តើកហ្លួងគឺជាប្រភេទសត្វល្មូនដែលតំណាងឲ្យជាតិកម្ពុជាពីព្រោះវាគឺជាសត្វដែលប្រុងប្រយត្ន័ខ្ពស់នៅពេលផ្លាស់ទី មានសំបករឹងមាំអាចទប់ទល់នឹងសត្រូវ ហើយមានភាពវៃឆ្លាតនៅគ្រប់ស្ថានភាពទាំងអស់។


5

៥.ចេកពងមាន់

ចេកពងមាន់មានរាងតូច ទម្ងន់ស្រាល មានពណ៌បៃតងពេលមិនទុំ និង លឿងនៅពេលទុំ ហើយឆាប់ប្រមូលបានផល។ មូលហេតុដែលចេកពងមាន់ជាផ្លែឈើតំណាងឲ្យជាតិកម្ពុជា ដោយសារតែវាផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនដល់សង្គមខ្មែរ និង បង្ហាញនូវមរតកធម្មជាតិដ៏មានតម្លៃនេះទៅដល់អ្នកដទៃផងដែរ។

6

៦.ត្រីគល់រាំង

ត្រីគល់រាំងមានទម្ងន់ពី 150 Kgs ទៅ 300 Kgs និង មានប្រវែងប្រហែល 2 ទៅ 3 ម៉ែត្រ។ យ៉ាងណាក៏ដោយ ត្រីគល់រាំងត្រូវបានដាក់ជាត្រីតំណាងឲ្យជាតិកម្ពុជាពីព្រោះវាជាប្រភេទត្រី cyprinid ដ៏ធំបំផុតនៅលើពិភពលោក និង ងាយស្រួលចិញ្ចឹមជាងត្រីដ៏ទៃ។

7

៧.ដើមត្នោត

ដើមត្នោតជាដើមដ៏រឹងមាំដែលមានកម្ពស់រហូតទៅដល់ 30 ម៉ែត្រ មានពណ៌ប្រផេះ ហើយស្លឹកមានរាងដូចកង្ហារ និង មានប្រវែង 3 ម៉ែត្រ។ ដើមត្នោតជាដើមឈើតំណាងឲ្យជាតិកម្ពុជា ព្រោះវាបង្ហាញពីវិសាលភាពនៃទឹកដីខ្មែរតាំងពីបុរាណកាលរហូតមកដល់បច្ចុប្បន្ន ម្យ៉ាងទៀតយើងអាចយកវាមកកែច្នៃដូចជាសម្ភារៈប្រើប្រាស់ នំខ្មែរ និង អាហារជាដើម។

8

ប្រភព ៖ បរទេស

ប្រែសម្រួលដោយ ៖ SreyNoch Long

រក្សាសិទ្ធដោយ៖ ក្នុងស្រុក