វិធីសាស្រ្តបុរាណរបស់ជនជាតិចិនងាយៗអាចជួយអោយគេងលក់ស្រួល

តាមការស្រាវជ្រាវ ការគេងមិនលក់គឺជាអាចបណ្តាលមកពី ឈាមរត់មិនល្អ កង្វះលំពែង ឬស្ត្រេសជាដើម។ ហើយជាទូទៅក្រៅពីមិនលក់ វាក៏ធ្វើអោយយើងមានសុបិន្តអាក្រក់ផងដែរ។ ហើយខាងក្រោមនេះគឺជារូបមន្តចិនបុរាណក្នុងការជួយឱ្យអ្នកគេងលក់ស្រួលដែលអ្នកអាចសាកល្បងអនុវត្តបាន៖

1

១.ត្រាំជើងរបស់អ្នកក្នុងទឹកក្តៅ

ការត្រាំជើងរបស់អ្នកនៅក្នុងទឹកក្តៅឧណ្ឌៗគឺធ្វើឱ្យសរសៃឈាមរីកធំ ដែលជំរុញឱ្យឈាមហូរពីខួរក្បាលចុះមកក្រោម។ ហើយបើអាច អ្នកគួរតែបន្ថែមខ្ញីស្រស់ ឬម្សៅខ្ញីចូលទៅក្នុងទឹកត្រាំជើងនោះ ព្រោះវាអាចជួយបន្ថែមនូវភាពស្រស់ស្រាយ សម្រួលសសៃ និងពង្រឹងថាមពលរបស់រាងកាយថែមទៀតផង។

2

២.ប្រកាន់ខ្ជាប់នូវកាលវិភាគគេង


ការគេងខុសម៉ោងជារៀងរាល់ថ្ងៃនឹងធ្វើអោយរាងកាយរបស់អ្នកមិនសុំាទៅនឹងពេលវេលានោះឡើយ ដូច្នេះហើយអ្នកគួរតែមានទម្លាប់គេងអោយទៀងម៉ោង និងត្រូវមានកាលវិភាគត្រឹមត្រូវដើម្បីជួយឱ្យអ្នកគេងលក់ និង ស្កប់ស្កល់ ហើយម៉ោងដែលល្អសម្រាប់គេងនោះគឺចូលគេងនៅចន្លោះម៉ោង ៩ យប់ ដល់ ១១ យប់។

3

៣.ធ្វើសមាធិមុនពេលចូលគេង

នៅពេលដែលយើងមានអារម្មណ៍ខឹង ឬការខកចិត្ត យើងកំពុងជួបប្រទះនឹងការផ្ទុះឡើងនៃកំដៅនៅក្នុងថ្លើម។ ភាពច្របូកច្របល់នៃអារម្មណ៍ធ្វើឱ្យរាងកាយញ័រ ដែលអាចធ្វើឱ្យខូចសមត្ថភាពរបស់រាងកាយក្នុងការងងុយគេង។ នោះហើយជាមូលហេតុដែលវាសំខាន់ក្នុងការធ្វើឱ្យចិត្តរបស់អ្នកស្ងប់មុនពេលចូលគេង។ ហើយវិធីមួយក្នុងការធ្វើធ្វើអោយចិត្តស្ងប់គឺការធ្វើសមាធិសតិនៅលើគ្រែ។ ដោយអ្នកត្រូវផ្តោតតែលើដង្ហើមរបស់អ្នក ហើយអ្នកដកដង្ហើមចូល និងដកដង្ហើមចេញឱ្យជ្រៅ លះបង់គំនិតមិនល្អ ឬកង្វល់ទាំងឡាយចោលអោយអស់ នោអ្នកនឹងគេងលក់ស្រួលមិនខាន៕

4

ប្រភព ៖ បរទេស