មកស្គាល់លំដាប់ថ្នាក់តារានិករ ដែលឆ្លាតបំផុត និងល្ងង់បំផុត

នៅលើលោកនេះគ្មានអ្នកណាឆ្ងាតខ្លាំង ឬល្ងង់ខ្លាំង ១០គត់ គ្រប់រឿងទេ។ តែនៅក្នុងនោះ ក្នុងចំណោមតារានិករទាំង ១២ ត្រូវបានគេចាត់ចំនាត់ថ្នាក់ផ្សេងៗគ្នា ថាមានតារានិករដែលឆ្លាតវៃបំផុត និងឆ្លាតតិចបំផុតជាងគេផងដែរ។

ដូច្នេះមកតាមដានដានតារានិករ ដែលឆ្លាតបំផុត ទៅល្ងង់បំផុត តាមចំណាត់ថ្នាក់ខាងក្រោមនេះ ៖

Stylist.co_.uk_

១. Scorpio (២៣ តុលា ដល់ ២១ វិច្ឆិកា)

Scorpios ត្រូវបានគេចាត់ទុកថាជាតារានិករដែលឆ្លាតវៃបំផុត។ ពួកគេមានភាពមុះមុត និងមានប្រាជ្ញា ហើយពួកគេមិនងាយចាញ់បោកអ្នកដទៃឡើយ។ ពួកគេ​ជា​មនុស្ស​ដែល​ពូកែលើក​ទឹក​ចិត្ត​ខ្ពស់ និង​ពូកែ​ក្នុង​ការ​យល់​ដឹង​ពី​ពិភពលោក​ លើស​ពី​នេះ ពួក​គេ​ចូលចិត្តរៀនពីចំណេះដឹងថ្មីៗមិនឈប់ឈរឡើយ។

1654559139_191_What Is The Smartest Zodiac Sign Here Are The Winners

២. Aquarius (ថ្ងៃទី 20 ខែមករា ដល់ថ្ងៃទី 18 ខែកុម្ភៈ)

Aquarius កើតមកជាមនុស្សមានបញ្ញាខ្លាំង ហើយគេអាចគ្រប់គ្រងគ្រប់យ៉ាងតាមចិត្ត។  ភាពឆ្លាតវៃរបស់ពួកគេ អាចឱ្យពួកគេជាមនុស្សដែលមានភាពលេចធ្លោជាងគេនៅក្នុងហ្វូងមនុស្ស។ ពួកគេ​មាន​ចិត្ត​ទូលាយ ​​ជួនកាលមាន​គំនិត​ល្អៗ និង​ពេលខ្លះពូកែស្តាប់ពីគំនិតរបស់អ្នកដទៃផងដែរ។

1654559141_432_What Is The Smartest Zodiac Sign Here Are The Winners

៣. Virgo (២៣ សីហា ដល់ ២២ កញ្ញា)

Virgos ចូលចិត្តរៀនពីនេះបន្តិចនោះបន្តិច ដែលធ្វើឱ្យគេជាមនុស្សពោរពេញទៅដោយចំណេះដឹងគ្រប់បែបយ៉ាង។ ហើយ​ប្រសិនបើ​ពួកគេ​មិនអាច​ស្វែងរក​ចម្លើយ​ដែល​ស័ក្តិសម​នឹង​ពួកគេ​បំផុត ពួកគេនឹងប្រឹងប្រែងស្វែងរក​ចម្លើយ​ដោយ​ខ្លួនឯង​។ ហើយអ្វីដែលធ្វើឱ្យពួកគេចាប់អារម្មណ៍យ៉ាងខ្លាំង គេនឹងមានសំណួរ ចម្ងល់ឥតឈប់ឈរ និងស្វែងរកហេតុផលឱ្យទាល់តែឃើញដូចគ្នា។

1654559140_189_What Is The Smartest Zodiac Sign Here Are The Winners

៤. Gemini (ថ្ងៃទី 21 ខែឧសភាដល់ថ្ងៃទី 20 ខែមិថុនា)

Geminis ជាមនុស្សពូកែក្នុងការប្រមូលព័ត៌មាន និងជាអ្នកដែលគិតលឿនផងដែរ។ ពួកគេ​ជាមនុស្ស​កំប្លែង​ខ្លាំង​ មានភាព​ឆ្លាតវៃ​ភាគច្រើន​ ហើយ​ពួកគេ​ក៏ជាមនុស្សមាន​គំនិត​ច្នៃប្រឌិត​ខ្លាំង​ណាស់ដែរ។ បន្ថែមពីនេះ ពួកគេក៏មានជំនាញទំនាក់ទំនងល្អ និងបង្កើតមិត្តបានយ៉ាងងាយស្រួលផងដែរ។

1654559137_573_What Is The Smartest Zodiac Sign Here Are The Winners

៥. Capricorn (ថ្ងៃទី 22 ខែធ្នូដល់ថ្ងៃទី 19 ខែមករា)

បុគ្គលិកលក្ខណៈរបស់ Capricorn គឺមានរចនាសម្ព័ន្ធ និងពូកែខាងរៀបចំយ៉ាងខ្លាំង ដូច្នេះវាគ្មានអ្វីចម្លែកទេដែលថាពួកគេមានភាពវៃឆ្លាតខ្លាំង។ ពួកគេធ្វើការសម្រេចចិត្តបានល្អ ដោយសារតែសមត្ថភាពរបស់ពួកគេក្នុងការកំណត់គោលដៅធំ ហើយពួកគេមិនដែលចុះចាញ់នៅពេលពួកគេកំពុងធ្វើការលើគម្រោង ឬកិច្ចការអ្វីមួយឡើយ។

1654559143_887_What Is The Smartest Zodiac Sign Here Are The Winners


៦. Pisces (ថ្ងៃទី 19 ខែកុម្ភៈដល់ថ្ងៃទី 20 ខែមីនា)

Pisces មិនត្រឹមតែឆ្លាតវៃប៉ុណ្ណោះទេ ថែមទាំងមានគំនិតច្នៃប្រឌិតខ្ពស់ផងដែរ ហើយពួកគេតែងតែរៀនពីកំហុសរបស់ពួកគេ។ ពួកគេ​ក៏​ជា​មនុស្ស​ដែល​រីករាយ និងមានលក្ខណៈ​​ល្អ​ជាង​អ្នក​ដទៃ ដែល​នេះ​ជា​អ្វី​ដែល​ពួកគេ​គិត​ថា​ធ្វើ​ឱ្យ​ពួកគេ​ខុស​ពី​អ្នក​ដទៃ​ក្នុង​ពិភពលោក។

 

៧. Taurus (២១ មេសា ដល់ ២១ ឧសភា)

Taurus ជាធម្មតាពូកែគិតអ្វីតែឯង  ដូច្នេះពួកគេតែងតែបដិសេធនឹងមនុស្ស និងអ្វីដែលនៅជុំវិញខ្លួនដោយសារតែការគិតច្រើនពេករបស់ខ្លួន។ ពួកគេច្រើនតែមានការភ័ន្តច្រឡំ ខ្វះភាពជឿជាក់ ហើយពេលខ្លះមិនសូវមានទំនុកចិត្តលើខ្លួនឯងទេ បើទោះបីជាពេលខ្លះពួកគេជាមនុស្សមានសមត្ថភាព និងអាចធ្វើបានក៏ដោយ ហើយពេលខ្លះពួកគេក៏ខ្ជិលបន្តិចដែរ។ Taurus ឆ្លាតវៃដែរ តែពេលខ្លះគេចូលចិត្តមានគំនិតចាស់គំរិលនៅតែផ្ទះច្រើនជាងចេញក្រៅ ហើយ ពួកគេក៏ជាមនុស្សចូលចិត្តអានសៀវភៅផងដែរ ដែលធ្វើឱ្យគេជាមនុស្សឆ្លាតវៃមិនណយដែរហ្នឹង។

៨. Leo (២៣ កក្កដា ដល់ ២២ សីហា)

Leo ជាមនុស្សដែលពេលខ្លះមានចិត្តក្មេង ពេលខ្លះចាស់ទុំ ពេលខ្លះក៏ជាមនុស្សឆ្កួតដែរ។ ហើយជាធម្មតាគេក៏ជាមនុស្សដែលរៀនពីកំហុសរបស់ពួកគេ ដូច្នេះពួកគេអាចធ្វើបានល្អជាងមុនដែរ។  ពួកគេពេលខ្លះក៏មានៈណាស់ដែរ គឺមិនចូលចិត្តទទួលយកការបដិសេធដោយផ្ទាល់ទេ  ពីព្រោះពួកគេព្យាយាមយ៉ាងខ្លាំងដើម្បីបង្ហាញថាខ្លួនឯងធ្វើរឿងដែលត្រឹមត្រូវ។

 

៩. Libra (ថ្ងៃទី 23 ខែកញ្ញាដល់ថ្ងៃទី 23 ខែតុលា)

Libras មិនមែនជាមនុស្សល្ងង់ ឬមិនឆ្លាតវៃទេ ប៉ុន្តែពួកគេគឺជាមនុស្សសម្បូរឧបាយកលបន្តិច។ ទោះបីជាពួកគេចូលចិត្តអ្វីដែលស្មើភាពគ្នា និងមានយុត្តិធម៌ក៏ដោយ តែពួកគេមិនសូវមានការវិនិច្ឆ័យនោះទេ។ ពួកគេចូលចិត្តបដិសេធគំនិតអ្នកដទៃ ហើយយល់ថាខ្លួនឯងធ្វើអ្វីក៏ត្រូវ និងពូកែមានហេតុផលថាគេពិតជាត្រឹមត្រូវ ពិសេសពេលមានមនុស្សបដិសេធគំនិតរបស់ពួកគេ គេនឹងព្យាយាមសងសឹកអ្នកទាំងនោះ ជាជាងរៀនយកបទពិសោធន៍ទាំងនោះមកកែប្រែខ្លួនឯង។

១០. Aries (ថ្ងៃទី 21 ខែមីនាដល់ថ្ងៃទី 19 ខែមេសា)

Aries ជាមនុស្សដែលគិតតែពីខ្លួនឯងបន្តិច ហើយមិនដែលគិតរឿងធំដុំពេកទេ មនុស្ស Aries ស្រលាញ់ខ្លួនឯងពេក ហើយអាចឆ្លាត និងល្ងង់ក្នុងពេលតែមួយ។ ពួកគេក៏ពូកែអន់ចិត្តខ្លាំងនៅពេលដែលមានអ្នកមិនសូវខ្វល់ពីគេ ហើយនិយាយតែពីអ្នកដទៃ ព្រោះតែចរិតអាត្មានិយមរបស់ពួកគេ។ មួយវិញទៀត គេជាមនុស្សដែលចូលចិត្តភាពរីករាយ មិនសូវខ្វល់ពីបញ្ហានៅនឹងមុខ ឬថ្ងៃមុខទេ ពិសេសពេលខ្លះគេបែរជាឆ្លាតខ្លាំងខុសពីការពិតទៀតផង។

១១. Sagittarius (ថ្ងៃទី 22 ខែវិច្ឆិកាដល់ថ្ងៃទី 21 ខែធ្នូ)

គំនិតរបស់មនុស្ស Sagittarius គឺសុទ្ធតែគិតអំពីខ្លួនឯង ស្រលាញ់ខ្លួនឯងខ្លាំង មានចរិតអាត្មានិយម និងមិនដែលគិតពីគ្មាននរណាម្នាក់ផ្សេងទៀតក្រៅពីខ្លួនឯងទេ។ ដូច្នេះនៅពេលដែលមានការសម្រេចចិត្តម្តងៗ ឬសូម្បីតែធ្វើរឿងអ្វីសម្រាប់ខ្លួនពួកគេ ពួកគេប្រែក្លាយទៅជាមនុស្សល្ងង់បំផុត​ ព្រោះតែការលោភលន់គិតតែពីខ្លួនឯងពេក។

១២. Cancer (ថ្ងៃទី 22 ខែមិថុនា ដល់ថ្ងៃទី 22 ខែកក្កដា)

Cancer ជាមនុស្សដែលមើលទៅខ្វះភាពវៃឆ្លាតនៅពេលខ្លះ ហើយត្រូវបានចាត់ទុកថាជាមនុស្សទន់ខ្សោយ និងពូកែយំជាងគេក្នុងចំណោមតារានិករដទៃ។ ពួកគេមានផ្លូវចិត្តទន់ខ្សោយ ហើយពេលខ្លះគិតខុស មិនមែនគេជាមនុស្សដែលខ្វះបញ្ញា ឬល្ងង់ពេកទេ ប៉ុន្តែមកពីគេគិតច្រើនពេក។ តែយ៉ាងណា គេជាតារានិករដែលមានជីវិតរីករាយជាងគេផងដែរ៕

1654559142_632_What Is The Smartest Zodiac Sign Here Are The Winners