មកស្គាល់ពីអត្ថន័យ « ស្រូវពន្លៃ » នៅក្នុងប្រពៃណីបុណ្យសពខ្មែរយើង

រាល់ពេលមានអ្នកចែកឋាន មានពិធីជាច្រើនដែលត្រូវរៀបចំ ដោយក្នុងនោះ គេក៏បានរៀបចំគ្រឿងប្រដាប់ប្រដា ជូនចំពោះ សព ដែលចែកឋានទៅជាស្បៀងទៅកាន់សុគតិភពផងដែរ ដោយចាស់បុរាណឱ្យឈ្មោះថា « ស្រូវពន្លៃ »

Cover 333

« ស្រូវពន្លៃ » ដែលរៀបចំរណ្តាប់ជាច្រើននេះ សុទ្ធតែមានអត្ថន័យដែលអ្នកមិនទាន់ដឹងដូចជា ៖

- អង្ករ ៖ តំណាងអោយស្បៀង ធ្វើដំណើរទៅឆ្ងាយ

- ទៀន ៖ សម្រាប់បំភ្លឺទៅឆ្ងាយ

- ដូង ៖ តំណាងទឹកភ្លោះម្ដាយ អ្នកមានគុណ


- ចង្កៀង ៖ ឆេះ តំណាងអោយ ដួងព្រលឹង

- ចេក ៖ តំណាងអោយ ឆ្អឹងជំនី

- ស្រូវ ៖ នៅក្រោមតំណាងឱ្យគ្រាប់ពូជ យកទៅសាបព្រួសបន្តពូជ។

297224154_1734821716900353_2570666058863528170_n

នេះបញ្ជាក់ថា ជនជាតិខ្មែរ​យើង សូម្បីតែនៅក្នុងពិធី​បុណ្យសព​ ក៏ជា​កាតព្វកិច្ច​មួយ​មិនអាច​ខ្វះចន្លោះ​បាន​ចំពោះ​ក្រុមគ្រួសារ​នីមួយៗ​។៕

ប្រភព៖ Chun Vang