ប្រវត្តិពិតរបស់ទឹកស៊ីអ៊ីវដែលមនុស្សម្នាតែងមានការភាន់ច្រឡំ!

ប្រវត្តិរបស់ទឹកស៊ីអ៊ីវហាក់មានការភាន់ច្រលំគ្នាបន្តិចរវាងដើមកំណើតពិតប្រាកដរបស់វា ត្បិតថាវាត្រូវបានរកឃើញនៅប្រទេសចិនផងនិងប្រទេសជប៉ុនផង តែជាក់ស្តែងទឹកស៊ីអ៊ីវដែលបាននាំចេញទៅកាន់ពិភពលោកដំបូងគេបង្អស់គឺត្រូវបានរកឃើញនិងផលិតដោយជនជាត់ជប៉ុន។

1

គួរឲ្យដឹងដែរថាទឹកស៊ីអ៊ីវនៅប្រទេសជប៉ុនគឺត្រូវបានកកើតឡើងនៅតំបន់ Kishu Yuasa និងបានបន្តរីកចម្រើនជាបន្តបន្ទាប់។ ប្រហែលឆ្នាំ 1580 (សម័យ Tensho) ទឹកស៊ីអ៊ីវ Tamari ដែលជាទឹកស៊ីអ៊ីវដំបូងគេបង្អស់ក្នុងប្រទេសជប៉ុន បានចាប់ផ្តើមលក់នៅតាមទីផ្សារ ហើយមានកំណត់ត្រាមួយនៅឆ្នាំ 1588 ដែលបាននិយាយថាទឹកស៊ីអ៊ីវ tamari នេះ ប្រមាណ 18,000លីត្រ ត្រូវបានបញ្ជូនពី Kishu ទៅ Osaka ។ នេះបង្ហាញថាទឹកស៊ីអ៊ីវគឺជាតម្រូវការប្រចាំថ្ងៃរួចទៅហើយក្នុងចំណោមប្រជាជននៅទីក្រុងអូសាកា។

2


បន្ទាប់មកការនាំចេញទឹកស៊ីអ៊ីវពីប្រទេសជប៉ុនទៅកាន់ពិភពលោក បានចាប់ផ្តើមនៅក្នុងសម័យអេដូ។ កាលនោះ ប្រទេសជប៉ុនស្ថិតក្នុងដំណាក់កាលនៃភាពឯករាជ្យជាតិរបស់ខ្លួន ហើយអំឡុងពេលនោះកប៉ាល់ហូឡង់ និងកប៉ាល់ចិនបានចាប់ផ្តើមដឹកទឹកស៊ីអ៊ីវជប៉ុនទៅកាន់ដីគោកចិន និងតំបន់ផ្សេងទៀតនៃអាស៊ីអាគ្នេយ៍ រហូតដល់ប្រទេសហូឡង់ថែមទៀតផង។ ទឹកស៊ីអ៊ីវដែលនាំចេញក្នុងសម័យនោះ គឺជាទឹកស៊ីអ៊ីវក្នុងស្រុកផលិតនៅ Sakai នៅ Osaka នៅក្យូតូ និងនៅក្យូស៊ូ នៅក្នុងស្ថានភាពជាធុង លុះក្រោយៗមកទៀត វាក៏ត្រូវបានគេវេចខ្ចប់ទៅក្នុងដបវិញដើម្បីនាំចេញទៅក្រៅប្រទេស។ ហើយបន្ទាប់ពីនោះ ទឹកស៊ីអ៊ីវទទួលបានការពេញនិយមយ៉ាងខ្លាំងជុំវិញពិភពលោក ដោយគេគិតថាវាជាគ្រឿងទេសដ៏សម្បូរបែប។ វាជាការពេញនិយមជាមួយនឹងការរីកចម្រើននៃម្ហូបជប៉ុននាពេលបច្ចុប្បន្ន ដើម្បីដាក់ទឹកស៊ីអ៊ីវលើតុអាហារជុំវិញពិភពលោក៕

3

ប្រភព ៖ បរទេស