តោះមកស្គាល់បង្គាកែវ ដែលជាបង្គាកម្រមួយប្រភេទ!

បង្គាកែវគឺជាប្រភេទបង្គាទឹកសាប ដែលមានដើមកំណើតមកពីភាគអាគ្នេយ៍សហរដ្ឋអាមេរិក។ លក្ខណៈពិសេសរបស់បង្គាកែវនេះគឺវាមានសាច់ពណ៌ផ្កាឈូកថ្លាពេលវានៅរស់ តែប្រែជាពណ៌សនៅពេលចម្អិន ហើយអ្វីដែលសំខាន់គឺវាមានភាពល្បីល្បាញដោយសារតែរសជាតិដ៏ផ្អែម និងឆ្ងាញ់របស់វា រីឯតម្លៃរបស់ជាទូទៅវិញគឺសន្លោះពី $0.50 ដល់ $3 ក្នុងមួយក្បាលទៅតាមគុណភាព និងទំហំ។

1

គួរឲ្យដឹងដែរថាប្រភពអាហារចម្បងរបស់បង្គាកែវនេះគឺពពួកសារាយពណ៌បៃតង ប៉ុន្តែពេលខ្លះពួកវាក៏ស៊ីសារធាតុរុក្ខជាតិ ពពួកដង្កូវ សត្វល្អិត ស្មៅនៅក្នុងទឹក ឬ សារធាតុសរីរាង្គផ្សេងទៀត ដែលវារកឃើញនៅបាតទឹកផងដែរ។ យ៉ាងណាមិញ មកដល់បច្ចុប្បន្នបង្គាកែវមានលក្ខណៈកម្រណាស់ តែគេឃើញថាមានតែប្រទេសជប៉ុនប៉ុណ្ណោះដែលអាចផ្គត់ផ្គង់បង្គាប្រភេទនេះទៅតាមតម្រូវការអាជីវកម្មបាន៕


2

ប្រភព៖ បរទេស