សួនច្បារដ៏សាហាវបំផុតរបស់ចក្រភពអង់គ្លេស ដែលប្រមូលផ្តុំទៅដោយរុក្ខជាតិពុលរាប់រយមុខ

សួនពុលមួយនេះត្រូវបានបង្កើតឡើងក្នុងឆ្នាំ 2005 ក្នុងទីក្រុង Northumberland ប្រទេសអង់គ្លេស គឺជាជម្រករបស់រុក្ខជាតិពុល ផ្កាពុល និងសារធាតុញៀនជាង 100 មុខឯណោះ។ ហើយសួននេះត្រូវបានបើកជាសាធារណៈឲ្យភ្ញៀវចូលទស្សនាដោយសេរីថែមទៀតផង។ តែផ្លាកសញ្ញានៅលើខ្លោងទ្វារដែកមុខសួននេះបានសរសេរថា "រុក្ខជាតិទាំងនេះអាចសម្លាប់អ្នកបាន" ហើយវាត្រូវបានតុបតែងដោយលលាដ៍ក្បាល និងឆ្អឹងឆ្កាងសម្រាប់ឲ្យភ្ញៀវដែលចូលទស្សនាត្រូវបង្កើនភាពប្រុងប្រយ័ត្នកាន់តែខ្ពស់។ ចំពោះការព្រមាននេះមិនមែនជារឿងលេងសើចទេ ព្រោះផ្កាទាំងនោះពិតជាអាចសម្លាប់មនុស្សបានមែន។

1

លោក Dean Smith ដែលជាមគ្គុទ្ទេសនៅទីនោះបាននិយាយថា "មុនពេលអ្នកទស្សនាត្រូវបានអនុញ្ញាតឱ្យចូលទស្សនាសួនមួយនេះ ពួកគេត្រូវតែមានការធានាអំពីសុវត្ថិភាពខ្លួនឯងជាមុនសិន"។ អ្នកទស្សនាត្រូវបានណែនាំថា ពួកគេមិនត្រូវបានអនុញ្ញាតឱ្យប៉ះ ភ្លក់ ឬហិតក្លិនអ្វីឡើយ តែទោះជាយ៉ាងនេះក្តី គេកត់សម្គាល់ឃើញភ្ញៀវនៅតែសន្លប់ម្តងម្កាលពីការស្រូបផ្សែងពុលនៅពេលពួកគេដើរឆ្លងកាត់រុក្ខជាតិពុលទាំងនោះ។

2


ក្នុងនោះផងដែរមានរុក្ខជាតិដ៏គ្រោះថ្នាក់មួយដែលត្រូវបានគេស្គាល់ថាជារុក្ខជាតិសណ្តែក ឬ រុក្ខជាតិប្រេងល្ហុង ដែលសៀវភៅកំណត់ត្រាពិភពលោក Guinness ចាត់ទុកថាវាជារុក្ខជាតិដែលពុលបំផុតនៅក្នុងពិភពលោក ហើយក្រៅពីនោះគឺសុទ្ធតែជារុក្ខជាតិពុលរាប់រយមុខទៀតដែលត្រូវបានគេយកចេញពីព្រៃដើម្បីមកដាំដុះនៅក្នុងសួនមួយនេះ៕

3

ប្រភព ៖ បរទេស

ប្រែសម្រួលដោយ៖ ឡុង ស្រីណុច

រក្សាសិទ្ធដោយ៖ ក្នុងស្រុក