អត្ថប្រយោជន៍ជាច្រើនរបស់ផ្លែមនដែលអ្នកគួរយល់ដឹង

ផ្លែមនគឺជាផ្លែឈើមួយប្រភេទដែលសម្បូរទៅដោយអាហាររូបត្ថម្ភដែលគេតែងមើលរំលង។ ដោយវាមិនត្រឹមតែជួយរក្សាជាតិស្ករឲ្យនៅថេរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចជួយកាត់បន្ថយហានិភ័យនៃជម្ងឺមហារីកទៀតផង។ ហើយខាងក្រោមនេះគឺជាអត្ថប្រយោជន៍ជាច្រើនរបស់ផ្លែមនដែលអ្នកគួរយល់ដឹង៖

1

១.សម្រួលក្រពះ

ផ្លែមនសម្បូរទៅដោយសារធាតុ Fiber ដែលរាងកាយត្រូវការដើម្បីរំលាយអាហារបានល្អ។ ចំពោះអ្នកដែលឧស្សាហ៍មានបញ្ហាក្រពះ ឬ ពិបាកក្នុងការបន្ទោរបង់ គួរគប្បីបរិភោគផ្លែឈើមួយនេះឲ្យបានច្រើនព្រោះវានឹងជួយដោះស្រាយបញ្ហាអស់ទាំងនោះ។

2

២.សម្រួលចលនាឈាម

ផ្លែមនសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្មដែលចូលរួមក្នុងការសម្រួលសរសៃឈាមឲ្យរត់បានល្អពីបេះដូងទៅកាន់ផ្នែកផ្សេងៗទៀតនៃរាងកាយ។ ហើយវាថែមទាំងមានផ្ទុកជាតិដែកដែលជួយក្នុងការបង្កើតគ្រាប់ឈាមក្រហមផងដែរ។

3


៣.ពង្រឹងប្រព័ន្ធភាពសុំា

សារធាតុ Alkaloids និង វីតាមីន C ដែលមាននៅក្នុងផ្លែមនគឺមានប្រសិទ្ធិភាពបំផុតក្នុងការជួយពង្រឹងប្រព័ន្ធភាពសុំាឲ្យកាន់តែប្រសើរជាងមុន។

5

៤.កសាងជាលិកាឆ្អឹង

ការរួមបញ្ចូលគ្នារវាងវីតាមីន K កាល់ស្យូម និង ជាតិដែកដែលមាននៅក្នុងផ្លែមននឹងជួយទៅដល់សុខភាពឆ្អឹងឲ្យកាន់តែមានភាពរឹងមាំ។ មិនត្រឹមតែប៉ុណ្ណោះ វាថែមទាំងជួយបង្ការឆ្អឹងពីការឈឺសន្លាកថែមទៀតផង៕

4

ប្រភព៖ បរទេស