អាហារ និង ភេសជ្ជៈដែលជួយបញ្ចុះកម្តៅក្នុងខ្លួនដោយមិនបាច់ប្រើថ្នាំ

រាងកាយឡើងកម្តៅគឺអាចបណ្តាលមកពីកត្តាជាច្រើនយ៉ាងដូចជាបម្រែបម្រួលអាកាសធាតុ លំហាត់ប្រាណ និង ការធ្វើចលនាច្រើនជាងធម្មតាជាដើម។ ហើយខាងក្រោមនេះគឺអាហារ និង ភេសជ្ជៈដែលអ្នកគួរបរិភោគនៅពេលខ្លួនឡើងកម្តៅជាជាងការប្រើប្រាស់ថ្នាំ ៖

1

១.ទឹកដូង

ជាការពិតណាស់ ទឹកដូងមានសារធាតុបញ្ចុះកម្តៅពីធម្មជាតិ និង ជាភេសជ្ជៈដ៏ល្អសម្រាប់សុខភាពថែមទៀតផង។ ដូច្នេះនៅពេលរាងកាយចាប់ផ្តើមឡើងក្តៅ អ្នកគួរបរិភោគទឹកដូងឲ្យបានច្រើន។

2

២.ប្រទាលកន្ទុយក្រពើ

នៅពេលអ្នករលាកអ្វីមួយ អ្នកប្រាកដជារត់ទៅរកប្រទាលកន្ទុយក្រពើមកស្អំដើម្បីបំបាត់ការឈឺចាប់។ មិនខុសគ្នានោះទេ នៅពេលដែលរាងកាយអ្នកឡើងកម្តៅអ្នកគ្រាន់តែប្រើប្រទាលមកលុញលើមុខថ្នមៗ ឬ កិនជាទឹកដើម្បីបរិភោគក៏បាន។

3


៣.ត្រសក់

ផ្លែត្រសក់មួយផ្លែគឺសម្បូរទៅដោយជាតិទឹករហូតដល់៩៥%ឯណោះ ដែលនាំឲ្យវាសាកសមបំផុតសម្រាប់ការបញ្ចុះកម្តៅ។

4

៤.ម្ទេស

អ្នកអានមិនខុសទេ ម្ទេសក៏អាចជួយបញ្ចុះកម្តៅបានដែរ។ យោងតាមការស្រាវជ្រាវមួយបានឲ្យដឹងថា សារធាតុ Capsaicin នៅក្នុងម្ទេសគឺអាចនាំឲ្យអ្នកបែកញើស និង ជួយបញ្ចុះកម្តៅក្នុងខ្លួនបានយ៉ាងមានប្រសិទ្ធិភាពបំផុត៕

5

ប្រភព៖ បរទេស