តោះ! មកយល់ដឹងពីរយៈពេលដែលអ្នកគួរគេងទៅតាមអាយុ

អ្នកវិទ្យាសាស្រ្តបានឲ្យដឹងច្បាស់ហើយថា ដំណេកគឺពិតជាសំខាន់ណាស់សម្រាប់មនុស្សគ្រប់វ័យទាំងចាស់ ទាំងក្មេង។ ការគេងបានគ្រប់គ្រាន់បានជំនួយដល់ខូរក្បាល ផ្តល់ថាមពលនិងជំរុញដំណើរការផ្នែកផ្សេងៗនៃរាងកាយ។

1

យ៉ាងណាមិញ មនុស្សតាមវ័យត្រូវការរយៈពេលគេងខុសៗគ្នាដែល ជាទូទៅក្មេងៗតែងត្រូវការគេងច្រើនជាងមនុស្សចាស់ដោយសារគាត់ត្រូវការប្រើកម្លាំងច្រើនដែរ។ នេះគឺជារយៈពេលដែលអ្នកគួរគេងទៅតាមវ័យ៖

2

•អាយុ៖ ០ទៅ៣ខែ ត្រូវការគេង ១៤ទៅ១៧ម៉ោង

•អាយុ៖ ៤ទៅ១១ខែ ត្រូវការគេង ១២ទៅ១៥ម៉ោង

•អាយុ៖ ១ទៅ២ឆ្នាំ ត្រូវការគេង ១១ទៅ១៤ម៉ោង

•អាយុ៖ ៣ទៅ៥ឆ្នាំ ត្រូវការគេង ១០ទៅ១៣ម៉ោង


•អាយុ៖ ៦ទៅ១៣ឆ្នាំ ត្រូវការគេង ៩ទៅ១១ម៉ោង

•អាយុ៖ ១៤ទៅ១៧ឆ្នាំ ត្រូវការគេង ៨ទៅ១០ម៉ោង

•អាយុ៖ ១៨ទៅ២៥ឆ្នាំ ត្រូវការគេង ៧ទៅ៩ម៉ោង

•អាយុ៖ ២៦ទៅ៦៤ឆ្នាំ ត្រូវការគេង ៧ទៅ៩ម៉ោង

•អាយុ៖ ៦៥ឆ្នាំឡើង ត្រូវការគេង ៧ទៅ៨ម៉ោង៕

4

3

ប្រភព៖ បរទេស