អត្ថប្រយោជន៍សុខភាពកំពូលទាំង ៨ របស់ផ្លែឪឡឹក

ផ្លែឪឡឹកត្រូវបានគេរកឃើញដំបូងនៅក្នុងទ្វីបអាហ្រ្វិកភាគឦសាន តាំងពីជាង 4,000 ឆ្នាំមុនមកម្ល៉េះ។ដោយផ្លែឈើមួយនេះមានរសជាតិផ្អែម និងមានជាតិទឹកច្រើន ដែលធ្វើឱ្យវាក្លាយជាផ្លែឈើដ៏ល្អបំផុតដើម្បីបំបាត់ការស្រេកទឹកក្នុងកំឡុងរដូវក្តៅ។ ក្រៅពីនេះវាត្រូវបានគេរកឃើញថាសំបូរទៅដោយសារធាតុចិញ្ចឹម រួមទាំងសារធាតុប្រឆាំងអុកស៊ីតកម្ម ក៏ដូចជាវីតាមីន A និង Cជាដើមដែលអាចផ្តល់ផលប្រយោជន៍ចំពោះរាងកាយដូចជា៖

3

១.ជួយរក្សាជាតិទឹក

២.អាចប្រឆាំងនឹងជម្ងឺមហារីក

៣.អាចធ្វើអោយសុខភាពបេះដូងប្រសើរឡើង

៤.អាចកាត់បន្ថយការរលាក និងភាពតានតឹងអុកស៊ីតកម្ម

៥. អាចជួយការពារជំងឺភ្នែកឡើងបាយ

៦.អាចបំបាត់ការឈឺសាច់ដុំ

៧.អាចជួយដល់សុខភាពស្បែក


៨.អាចធ្វើអោយប្រសើរឡើងនូវការរំលាយអាហារ

នេះគឺសុទ្ធតែជាអត្ថប្រយោជន៍ដែលអ្នកអាចទទួលបានពីការទទួលទានឪឡឹក ដូច្នេះសូមកុំភ្លេចឧស្សាហ៍ទទួលទានវា ព្រោះក្រៅពីឆ្ងាញ់ ហើយមានតម្លៃសមរម្យវាក៏អាចជួយឲ្យអ្នកមានសុខភាពល្អ និងសុខភាពមាំមួនថែមទៀតផង៕

2]

ប្រភព៖ បរទេស

ប្រែសម្រួលដោយ៖ ឡុងស្រីណុច

រក្សាសិទ្ធដោយ៖ ក្នុងស្រុក