៤ សញ្ញាដែលបង្ហាញថាអ្នកមានជម្ងឺសតិអារម្មណ៍ ដោយមិនដឹងខ្លួន!

ពេលខ្លះអ្នកអាចនឹងគិតថាខ្លួនឯងជាមនុស្សអាក្រក់ទើបចូលចំណោមគេមិនចុះ មិនសូវមានគេចូលចិត្ត មានអារម្មណ៍ថាមិនងាយនឹងឈប់ខឹងអ្នកណាម្នាក់ ឬ ចូលចិត្តចាប់កំហុសអ្នកដទៃ តែពេលខ្លះនេះគ្រាន់តែជាំជម្ងឺសតិអារម្មណ៍ប៉ុណ្ណោះ ដែលជាទូទៅវាមានសញ្ញាដូចជា៖

១.អ្នកពិបាកទុកចិត្តអ្នកដទៃណាស់

អ្នកអាចនឹងពិបាកក្នុងការទុកចិត្ត និងស្និទ្ធស្នាលជាមួយអ្នកដទៃ ហើយសូម្បីតែមនុស្សជាទីស្រលាញ់របស់អ្នកក៏ដោយ។ ពេលខ្លះជម្ងឺសតិអារម្មណ៍ធ្វើឱ្យអ្នកកាន់តែឃ្លាតឆ្ងាយពីអ្នកដទៃ និងកាន់តែមានការសង្ស័យចំពោះហេតុផល និងចេតនារបស់មនុស្សគ្រប់គ្នា។ ដោយវាតែងតែធ្វើអោយអ្នកមានទំនោរគិតលើស និងបំផ្លើសរាល់រឿងតូចតាចដែលនរណាម្នាក់និយាយ ឬធ្វើ។

Managing Stress 1200x630

២.ពេលខ្លះអ្នកដកខ្លួនចេញពីសង្គម

សញ្ញាដ៏ធំបំផុតមួយរបស់ជម្ងឺសតិអារម្មណ៍គឺការប៉ះពាល់ដល់ទំនាក់ទំនងរវាងអ្នក និងបុគ្គលដទៃទៀត។ ដោយពេលខ្លះអ្នកតែងតែបដិសេធរាល់ការអញ្ជើញ ឬលុបចោលគម្រោងនៅនាទីចុងក្រោយ មិនថាជាមួយមនុស្សជាទីស្រលាញ់របស់អ្នកក៏ដោយ។

Stress


៣.អ្នកបំផ្លាញទំនាក់ទំនងផ្ទាល់ខ្លួនរបស់អ្នក

ពេលខ្លះអ្នកបានស្និទ្ធស្នាលនឹងនរណាម្នាក់ហើយស្រឡាញ់គេ មិនថាជាស្នេហាឬជាមិត្តភក្តិ តែនៅសុខៗអ្នកបែរជាមានអារម្មណ៍ភ័យខ្លាច ឬ មិនស្រួល រហូតបំផ្លាញទំនាក់ទំនងផ្ទាល់ខ្លួនរបស់អ្នកទៅវិញទាំងដែលគ្មានរឿងអ្វីកើតឡើងសោះ ដោយសារតែអ្នកចូលចិត្តគិតពីបទពិសោធន៍ដ៏ឈឺចាប់ពីអតីតកាលរបស់អ្នកពេក។

៤. អ្នកមិនអាចគ្រប់គ្រងអារម្មណ៍របស់ខ្លួនឯងបាន

សញ្ញាមួយទៀតដែលបង្ហាញថាអ្នកមានជម្ងឺសតិអារម្មណ៍គឺកាលដែលមិនអាចគ្រប់គ្រងអារម្មណ៍របស់ខ្លួនឯងបាន ដោយពេលខ្លះអ្នកងាយនឹងខឹង និងមានអារម្មណ៍ប្រែប្រួលញឹកញាប់ជាដើម។ ហើយបើមានអាការៈទាំងនេះសូមអ្នកព្យាយាមរកមនុស្សម្នាក់មកពិភាក្សា ឬពិគ្រោះគ្នាដើម្បីរកវិធីព្យាបាលផ្លូវចិត្តរបស់អ្នកឲ្យបានប្រសើរឡើងវិញ៕

Image2

ប្រភព៖ បរទេស