អាហារទាំង៧ប្រភេទដែលជួយសម្រកទម្ងន់និងមានរសជាតិឆ្ងាញ់ដែលអ្នកមិនធ្លាប់ដឹងពីមុន

បញ្ហាដែលមនុស្សភាគច្រើនតែងជួបប្រទះនោះគឺសម្រកទម្ងន់។ មកដល់សព្វថ្ងៃនេះ គេនៅតែមិនអាចរកឃើញនូវវិធីសាស្រ្តល្អឥតខ្ចោះដើម្បីសម្រកទម្ងន់នោះទេ ប៉ុន្តែគេបានរកឃើញនូវប្រភេទអាហារដែលមានជាតិកាឡូរីទាបនិងមានរសជាតិឆ្ងាញ់ដែលសាកសមសម្រាប់អ្នកដែលកំពុងចង់ស្រកទម្ងន់៖

10 Ways To Get The Perfect Slim Body Header

១.ត្រីសាល់ម៉ុន

ត្រីសាល់ម៉ុនសម្បូរទៅដោយ Omega-3 fatty acids ដែលជាប្រភពនៃប្រូតេអុីននិងសម្រួលដល់ការឆាប់ឆ្អែត។ អ្នកអាចបរិភោគត្រីសាល់ម៉ុនក្នុងបរិមាណតិចតួចជាប្រចាំដោយការបរិភោគឆៅឬចម្អិនដោយអាំងឬដុត។

2

២.ស៊ុត

ស៊ុតក៏ជាប្រភពនៃប្រូតេអុីនផងដែរដែលផ្តល់ទាំងថាមពលនិងភាពចម្អែត។ អ្នកដែលកំពុងព្យាយាមសម្រកទម្ងន់អាចបរិភោគស៊ុតចំនួន១ឬ២គ្រាប់ជាប្រចាំដោយមិនបាច់ខ្វល់ខ្វាយអំពីការឡើងទម្ងន់។ អ្នកគួរបរិភោគស៊ុតស្ងោរ ជៀសវាងស៊ុតចៀនព្រោះវាប្រើប្រាស់ខ្លាញ់ច្រើន។

3

៣.បន្លែខៀវ

ពពួកបន្លែខៀវមានជាតិកាឡូរីទាបតែហ្វាយប័រ (Fiber) ខ្ពស់ដែលនាំឱ្យអ្នកឆ្អែតបានយូរនិងកាត់បន្ថយជាតិកាឡូរីក្នុងខ្លួនទៀតផង។ វាមាននៅក្នុងខាត់ណាខៀវ ស្ពៃតឿនិងស្ពៃក្តោបជាដើម។

4

៤.ទឹកខ្មេះប៉ោម


ទឹកខ្មេះប៉ោមត្រូវបានគេរកឃើញថាជាមិត្តដ៏ជិតស្និទ្ធិក្នុងការថែរក្សាសម្រស់និងសម្រកទម្ងន់។ អ្នកអាចញំុាវាដោយលាយជាមួយនឹងទឹកឬញំុាជាមួយសាឡាដ ប៉ុន្តែត្រូវកំណត់ត្រឹមតែពីរស្លាបព្រាបាយក្នុងមួយថ្ងៃតែប៉ុណ្ណោះ ព្រោះការបរិភោគទឹកខ្មេះប៉ោមលើសកំណត់អាចនាំមកនូវបញ្ហាប្រឈមទៅវិញ។

5

៥.អាហារហឹរ

អាហារដែលមានរសជាតិហឹរអាចបង្កើនអត្រាចង្វាក់បេះដូងនិងកើនឡើងកម្តៅក្នុងរាងកាយដែលនាំឱ្យកាឡូរីធ្លាក់ចុះ។ ប៉ុន្តែការប្រើប្រាស់វិធីសាស្រ្តមួយនេះអាចមានផលប៉ះពាល់ដល់អ្នកដែលមានបញ្ហាក្រពះឬពោះវៀនទៅវិញ ដូចនេះអ្នកគួរប្រុងប្រយ័ត្នក្នុងការបរិភោគអាហារហឹរពេក។

6

៦.សាច់មាន់

សាច់មាន់មានជាតិខ្លាញ់តិចនិងកាឡូរីទាបដែលសាកសមបំផុតសម្រាប់អ្នកដែលកំពុងសម្រកទម្ងន់។ វាក៏ជាប្រភពនៃប្រូតេអុីនដែលនាំឱ្យអ្នកឆ្អែតបានយូរផងដែរ។ អ្នកគួរទទួលទានសាច់មាន់នៅម្តុំទ្រូងព្រោះវាមានជាតិខ្លាញ់តិចជាងម្តុំស្លាបនិងភ្លៅ។

7

៧.តែបៃតង

តែបៃតងមាននូវ antioxidant ដែលជួយសម្រួលដល់ដំណើរការមេតាបូលីសនិងមានឥទ្ធិពលក្នុងការដុតកាឡូរី។ អ្នកគួរបរិភោគតែបៃតងពីពីរទីបីកែវក្នុងមួយថ្ងៃដើម្បីសម្រកទម្ងន់និងកាត់បន្ថយការប្រឈមនឹងជំងឺបេះដូងនិងជំងឺទឹកនោមផ្អែម៕

8

ប្រភព ៖ បរទេស