មូលហេតុដែលបណ្តាលឲ្យអណ្តាតឡើងពណ៌ស និងវិធីការពារ

អណ្តាតឡើងពណ៌សអាចជារឿងគួរឱ្យព្រួយបារម្ភ ដែលបណ្តាលមកពីអនាម័យមាត់មិនល្អ ឬការខ្សោះជាតិទឹក ប៉ុន្តែវាក៏អាចជាសញ្ញានៃលក្ខខណ្ឌវេជ្ជសាស្ត្រដូចជាការឆ្លងមេរោគផ្សិត ឬលក្ខខណ្ឌរលាកជាដើម ហើយពេលខ្លះវាក៏បណ្តាលមកពី papillae ដុំតូចៗនៅលើអណ្តាតហើមឡើង និងរីកធំដែលអនុញ្ញាតឱ្យបាក់តេរី កោសិកាងាប់ ឬកំទេចកំទីដូចជាអាហារ និងស្ករចូលក្នុងចន្លោះពួកវា។ ហើយកោសិកាងាប់ទាំងនេះបណ្តាលឱ្យមានការប្រមូលផ្តុំដែលលេចឡើងជាខ្សែស្តើងពណ៌ស ដែលអ្នកឃើញនៅលើអណ្តាត។

1

ហើយដើម្បីការពារអណ្តាតឡើងពណ៌សគឺអ្នកត្រូវតែថែរក្សាសុខភាពមាត់ធ្មេញឱ្យបានល្អគ្រប់ពេលវេលា ដោយធ្វើតាមការណែនាំដូចខាងក្រោមនេះ៖

- រក្សាជាតិសំណើម

- ការផឹកទឹកលាងសម្អាតបាក់តេរីក្នុងមាត់របស់អ្នក និងជួយអ្នកកុំឱ្យមាត់ស្ងួត

- អនុវត្តអនាម័យមាត់ល្អ ដោយប្រើប្រាស់ទឹកខ្ពុរមាត់ដែលគ្មានជាតិអាល់កុល


- ដុសធ្មេញ និងអណ្តាតរបស់អ្នកពីរដងក្នុងមួយថ្ងៃ

- ផ្អាកការប្រើប្រាស់គ្រឿងស្រវឹង ឬថ្នាំជក់អាច

- បញ្ឈប់ការទទួលទានអាហារដែលមានជាតិអាស៊ីត ក្រៀម និងហឹរ ព្រោះវាក៏អាចធ្វើឱ្យរលាកមាត់របស់អ្នកផងដែរ ដែលអាចនាំឱ្យកើតជាដំបៅ៕

2

ប្រភព ៖ បរទេស