ប្រភេទនៃជំងឺជឿខុស(Delusional Disorder) ដែលមនុស្សភាគច្រើនមិនសូវបានដឹង

ជំងឺជឿខុសគឺជាជំងឺផ្លូវចិត្តមួយប្រភេទដែលរោគសញ្ញាចម្បងរបស់វាគឺវត្តមាននៃការវង្វេង និងការយល់ច្រលំទៅលើជំនឿ ឬ រឿងអ្វីមួយដែលមិនពិត។ ដែលក្នុងនោះវាក៏បែងចែកទៅតាមប្រភេទខុសៗគ្នាផងដែរ ដែលរួមមានដូចជា៖

11

១.ប្រភេទសូម៉ាទិច (Somatic)

បុគ្គលប្រភេទនេះ ជឿថាគាត់កំពុងមានជំងឺមួយនៅក្នុងខ្លួន ឬគិតថាគ្រឿងក្នុងរបស់គាត់ត្រូវបានគេវះកាត់ចោល ដែលស្តាប់ទៅគឺមិនសមហេតុផលសោះតែម្តង។

២.ប្រភេទជំងឺជឿខុសពីរ ឬ ច្រើនលាយចូលគ្នា (Mixed)

ជាប្រភេទជំងឺដែលធ្ងន់ជាងគេ ព្រោះមានជំងឺខុសពីរ ឬច្រើនផ្សំចូលគ្នាដូចអ្វីដែលបានបកស្រាយកន្លងមក។ ដូចនេះ ត្រូវរកដំណោះស្រាយដោយជួបជាមួយវេជ្ជបណ្ឌិតដែលមានបទពិសោធន៍ខ្ពស់ដើម្បីព្យាបាល។

៣.ប្រភេទអេរ៉ូតូម៉ានិច (Erotomanic)

បុគ្គលប្រភេទនេះជឿថា អ្នកដែលល្បីខ្ពង់ខ្ពស់នៅក្នុងសង្គមត្រូវជាបងប្អូន ឬសាច់ញាតិរបស់គាត់។ ដូច្នេះធ្វើឲ្យពួកគាត់ជាមនុស្សម្នាក់ដែលតែងតែមានអំនួតនៅក្នុងខ្លួនខ្លាំង។


12

៤.ប្រភេទហ្រ្គេនឌីអូស (Grandiose)

បុគ្គលប្រភេទនេះ មានអារម្មណ៍លើកតម្កើងដល់ខ្លួនឯង ទាំងអំណាច ចំណេះដឹង ឬ អត្តសញ្ញាណហួសប្រមាណ។ គាត់ជឿថា គាត់មានទេពកោសល្យដ៏អស្ចារ្យជាងមនុស្សដទៃជុំវិញខ្លួន។ មិនតែប៉ុណ្ណោះ ពេលខ្លះគាត់មានអារម្មណ៍ដូចមានគេចូលមកសណ្ឋិតដូចជា ពពួកអរូបីជាដើម។

៥.ប្រភេទបៀតបៀន (Persecutory)

បុគ្គលប្រភេទនេះ ជឿថានរណាម្នាក់ ឬ អ្វីមួយកំពុងមានគំនិតមិនល្អ ឬប៉ុនប៉ងធ្វើបាបដល់គាត់ (សំដៅទៅលើមនុស្សជុំវិញខ្លួន)។

៦.ប្រភេទច្រណែន (Jealousy)

បុគ្គលប្រភេទនេះជឿថាប្តី ឬ ប្របន្ធ ដៃគូរ គ្រួសារ មិត្តភក្តិរបស់គាត់មិនស្មោះត្រង់ដោយគ្មានភស្តុតាង ឬ ហេតុផលច្បាស់លាស់៕

13

ប្រភព ៖ បរទេស