មានដឹងឬអត់ថា ខ្លាញ់ដែលចំហៀវចេញពីសាច់ជ្រូកគឺល្អចំពោះសុខភាពណាស់

កាសែត BBC បានចុះបញ្ជីថាខ្លាញ់ដែលចំហៀវចេញពីសាច់ជ្រូកគឺជាប់នៅក្នុងបញ្ជីកំពូលទាំងដប់នៃអាហារដែលមានជីវជាតិច្រើនបំផុតទាំង 100 កាលពីឆ្នាំ2018។ តោះឥឡូវសូមអានបន្តដើម្បីស្វែងយល់ពីមូលហេតុដែលខ្លាញ់ជ្រូកល្អខ្លាំងចំពោះសុខភាព៖

2

១.វាមានវីតាមីន D ខ្ពស់

ខ្លាញ់ដែលចំហៀវចេញពីសាច់ជ្រូកគឺជាប្រភពដ៏ល្អបំផុតមួយនៃវីតាមីន D ដែលជាសារធាតុចិញ្ចឹម មនុស្សភាគច្រើនខ្វះនាពេលបច្ចុប្បន្ននេះ។ ជាពិសេសក្នុងរដូវរងា នៅពេលដែលយើងត្រូវពន្លឺព្រះអាទិត្យតិច កម្រិតវីតាមីន D របស់យើងអាចនឹងធ្លាក់ចុះ។ ហេតុនេះវាអាចប៉ះពាល់ដល់អារម្មណ៍ ភាពស៊ាំ និងសុខុមាលភាពរយៈពេលវែង។ ម្យ៉ាងទៀតសូម្បីតែពន្លឺព្រះអាទិត្យក៏មិនអាចប្រកួតប្រជែងជាមួយខ្លាញ់ជ្រូកដែរ។ ការត្រូវពន្លឺថ្ងៃពី ២០ ទៅ ៣០ នាទីក្នុងមួយថ្ងៃ ប្រែថារាងកាយរបស់អ្នកទទួលបាន ១០០ ទៅ ២០០ IU។ តែការចម្អិនជាមួយខ្លាញ់ជ្រូកគឺជាវិធីដ៏ល្អបំផុតមួយដើម្បីធានាថាកម្រិតវីតាមីន D របស់អ្នកខ្ពស់គ្រប់គ្រាន់។

3

២.ខ្លាញ់ជ្រូកគឺជាប្រភពដ៏ល្អនៃខ្លាញ់ដែលជួយបេះដូងឲ្យមានសុខភាពល្អ

ហេតុផលដ៏គួរឱ្យទាក់ទាញមួយទៀតក្នុងការប្រើខ្លាញ់ជ្រូកគឺសុខភាពបេះដូង។ បន្ទាប់ពីប្រេងអូលីវដែលមានអាស៊ីតខ្លាញ់ monounsaturated 77 ភាគរយ ខ្លាញ់ជ្រូកមានខ្លាញ់ monounsaturated fatty ច្រើនបំផុត 48 ភាគរយ។ ដែលខ្លាញ់ទាំងនេះជួយកាត់បន្ថយកម្រិតកូឡេស្តេរ៉ុលក្នុងឈាម និងរក្សាកោសិកាដែលមានសុខភាពល្អ។ ការទទួលទានជាតិខ្លាញ់ monounsaturated បឋមនៅក្នុងខ្លាញ់ជ្រូក - អាស៊ីត oleic - ត្រូវបានផ្សារភ្ជាប់ទៅនឹងការថយចុះហានិភ័យនៃជំងឺធ្លាក់ទឹកចិត្ត និងទប់ស្កាត់ oncogene ដែលបង្កមហារីកក្នុងប្រហែលមួយភាគបីនៃអ្នកជំងឺមហារីកសុដន់ថែមទៀតផង។


៣.ខ្លាញ់សាច់ជ្រូកមានចំណុចផ្សែងខ្ពស់

មិនដូចប្រេងបន្លែភាគច្រើននោះទេ ព្រោះខ្លាញ់ជ្រូកនឹងអាចធន់នឹងសីតុណ្ហភាពខ្ពស់បាន។ វាមានចំណុចផ្សែងខ្ពស់គួរឱ្យកត់សម្គាល់គឺ 190 C (375 F) ។ នេះមានន័យថា អ្នកអាចប្រើវាសម្រាប់ចៀន ឆា និងដុតនំដោយសុវត្ថិភាព ដោយមិនបារម្ភអំពីការបរិភោគអាហារដែលឆេះ និងអុកស៊ីតកម្មឡើយ។

៤.ខ្លាញ់ជ្រូកមានផ្ទុកសារធាតុ choline

Choline គឺជាសារធាតុចិញ្ចឹមដ៏សំខាន់មួយទៀតដែលមិនត្រូវបានរកឃើញក្នុងបរិមាណខ្ពស់នៅក្នុងអាហារដទៃទៀត។ ហើយខ្លាញ់ជ្រូកគឺជាប្រភពដ៏ល្អនៃសារធាតុ choline ដែលមានចាប់ពី 102 mg ក្នុងមួយពែង ដល់ 399 mg អាស្រ័យទៅលើរបៀបដែលជ្រូកត្រូវបានចិញ្ចឹម។ ដោយខ្លាញ់សត្វជ្រូកដែលចិញ្ចឹមដោយសរីរាង្គ ទំនងជាមានផ្ទុកសារធាតុ choline ច្រើនជាងសត្វជ្រូកដែលចិញ្ចឹមតាមធម្មតា។

៥.ខ្លាញ់ជ្រូកគឹឆ្ងាញ់ណាស់!

ខ្លាញ់ជ្រូកគឺពិតជាខ្លាញ់ដែលមានប្រយោជន៍បំផុតដែលអ្នកអាចប្រើបាន ប៉ុន្តែក្រៅពីនេះខ្លាញ់ជ្រូកថែមទាំងមានរសជាតិឈ្ងុយឆ្ងាញ់ និងក្លិនឈ្ងុយលើសពីខ្លាញ់ដទៃទៀតផងដែរ៕

4

ប្រភព ៖ បរទេស